ភ្នំពេញៈ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ លោក ឃួង ស្រេង បានចូលរួមជាអធិបតីជាមួយលោកស្រី ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង៤០០មែត្រ ដែលជាអំណោយរបស់មូលនិធិមហាឧបាសក ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដោយចំណាយថវិកាអស់ចំនួន ១០,០០០ដុល្លារ ស្ថិតនៅភូមិ ចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។ ជាមួយគ្នានោះ យើងនឹងរៀបចំស្ថាបនាផ្លូវមួយខ្សែទៀតតាមសំណើរបស់បងប្អូនប្រជាពលរដ្ឋផងដែរ នៅក្នុងភូមិដដែលនេះ៕ សុខ ខេមរា
...