អាជ្ញាធរខេត្តព្រៃវែង សម្រេចផ្អាកការចេញ ចូល ក្នុង ភូមិត្រពាំងធំ និងភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយសារមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦នាក់

ចែករំលែក៖

ខេត្តព្រៃវែង, នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តាជ្រាបថា គិតមកទល់ពេលនេះ ស្រុកស្វាយអន្ទរ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ ស្រី០២នាក់ នៅ ឃុំពានរោង ក្នុងនោះភូមិត្រពាំងធំ ចំនួន០១នាក់(ស្រី) ភូមិព្រៃប្រាំង ចំនួន០២នាក់(ប្រុស) ភូមិឆ្អឹងពស់ចំនួន ០២ នាក់ ស្រី០១នាក់ និងភូមិត្រពាំងស្មៅ ចំនួន០១នាក់(ប្រុស) ករណីវិជ្ជមានកូវីដ-១៩នេះ ជាអ្នកវិលត្រឡប់ពីរាជធានី ភ្នំពេញមកមូលដ្ឋានរបស់ខ្លួន ដោយឡែកចំពោះប្រជាពលរដ្ឋដែលវិជ្ជមានក្នុងភូមិត្រពាំងធំ និងភូមិឆ្អឹងពស់ បានធ្វើ ដំណើរចរាចរណ៍ក្នុងភូមិដែលអាចបង្កហានិភ័យក្នុងចម្លងនូវជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ដូចនេះ ដើម្បីបង្ការ ទប់ ស្កាត់ការរីករាលដាល និងកាត់ផ្តាច់នូវការចម្លងនៃជំងឺកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាដើម្បី ការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ ២០២១” រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្ដោះអាសន្ននូវការចេញ-ចូល ក្នុងភូមិសាស្ត្រភូមិត្រពាំងធំ និង ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ តទៅ ដែលមានទីតាំងបិទចេញ-ចូលចំនួន ០២គោលដៅ ដូចខាងក្រោម៖

– គោលដៅទី១៖ សម្រាប់ភូមិសាស្ត្រភូមិត្រពាំងធំ ចំណុចផ្លូវបំបែកជាបួនភូមិកូនពោធិ៍ ផ្ទះលោក ប៉ូ ពេញ និងចំណុចក្លោងទ្វារវត្តរកា ភូមិត្រពាំងធំ ឃុំពានរោង ។

គោលដៅទី២ ៖សម្រាប់ភូមិសាស្ត្រភូមិឆ្អឹងពស់ ចំណុចផ្លូវបំបែកជាបួនភូមិកូនពោធិ៍ ផ្ទះលោក តឹក គុល និងចំណុចផ្ទះលោក ប៉ាន់ សុខ ព្រំប្រទល់ភូមិឆ្អឹងពស់ និងភូមិព្រៃនគរ ឃុំពានរោង ។ ចំពោះការផ្អាកចរាចរណ៍ចេញ-ចូលបណ្ដោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយពីស្ថានភាពរីក រាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល រដ្ឋបាលខេត្ត នឹងជូនដំណឹងពេលក្រោយ។
អាស្រ័យហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ជ្រាបជាព័ត៌មាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print