លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ ចុះត្រួតពិនិត្យស្ថានភាពបិទខ្ទប់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះធ្វើការបិទខ្ទប់ ភូមិសាស្រ្តក្រុងប៉ោយប៉ែតទាំងស្រុងជាបណ្តោះអាសន្ន អនុវត្តតាមបទបញ្ជារបស់ គណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ដោយក្នុងក្រុងប៉ោយប៉ែតបានរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ដែលនាំអោយមានហានិភ័យខ្ពស់ នៃការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍បញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះកងកម្លាំងចម្រុះនិងអាជ្ញាធរបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ ហើយសូមអង្វរចិត្តពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត សូមមេត្តាចូលរួមអនុវត្ត វិធានការ ៣កុំ ៣ការពារ និងកាត់ផ្តាច់ឲ្យខានតែបាន នូវការឆ្លងរីករាលដាលក្នុងសហគមន៍៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print