បាញ់ប្រហារទៀតហើយនៅអាមេរិក ស្លាប់និងរបួស ៥នាក់

ចែករំលែក៖

នៅយប់ថ្ងៃទី ២៧ខែមេសា (ពេលវេលានៅអាមេរិក) មានករណីបាញ់ប្រហារ នៅតំបន់ដែលមានកុមារច្រើន ស្ថិតនៅទីក្រុង Richmond រដ្ឋ Virgina អាមេរិក ។ ជនរងគ្រោះគឺជាក្មេងស្រីទាំងអស់ ក្នុងនោះមានកុមារីអាយុ៣ខែផងដែរ ។
កម្លាំងប៉ូលិស ទីក្រុង Richmond បានឲ្យដឹងថា ក្មេងស្រីម្នាក់ស្លាប់ និង ២នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ កំពុងសង្គ្រោះបន្ទាន់។ ស្នងការប៉ូលិសទីក្រុង Richmond លោក Serald Smith បានលើកឡើងថា ការបាញ់ប្រហារគឺជារឿងអាក្រក់ ថោកទាបបំផុត។
លោក Smith បានឲ្យដឹងថាខ្មាន់កាំភ្លើងបានបង្ហាញខ្លួននៅផ្លូវចូលសួនកុមារហើយផ្ទុះអាវុធ ។ អ្នកដែលនៅខាងក្នុង បានបាញ់តបតវិញ ហើយការផ្ទុះអាវុធកាន់តែខ្លាំងឡើង ។ គោលដៅនៃការបាញ់ប្រហារមិនច្បាស់លាស់នោះឡើយ មិនខ្វល់ពីអ្នកណាស្លាប់នោះដែរ ។
លោក Smith បញ្ជាក់ថា « នៅពេលនេះ ស្នងការប៉ូលិសទីក្រុង Richmond និងគ្រួសារជនរងគ្រោះ បានស្នើដល់ពលរដ្ឋបានដឹងរឿងរ៉ាវពាក់ព័ន្ធ ត្រូវផ្តាល់ព័ត៌មានដល់កម្លាំងប៉ូលិសជាបន្ទាន»។
ប្រធានាធិបតីបៃឌិន បានព្យាយាមដើម្បីគ្រប់គ្រង ការប្រើប្រាស់កាំភ្លើងដោយសេរីនៅក្នុងទឹកដីអាមេរិក។ កាលពីថ្ងៃទី ៨ខែមេសា ប្រធានាធិបតីបៃឌិនបានចុះហត្ថលេខាលើច្បាប់ដើម្បីទប់ស្កាត់ការប្រើប្រាស់កាំភ្លើង។ បច្ចុប្បន្ន ទីក្រុងញូវយ៉ក និងរដ្ឋចំនួន៧ផ្សេងទៀតបានអនុម័តច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងតែងបំផុត មិនអនុញ្ញាតឲ្យនាំកាំភ្លើងចេញក្រៅផ្ទះនោះឡើយ៕ ដោយ៖ធីរីណា



លោក Gerald Smith , តម្រួតនៃទីក្រុងរីលRichmond។

...

រូបភាព៖datviet

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print