ភ្នំពេញ ៖ ល្បែងស៊ីសងគឺជាល្បែងខុសច្បាប់ដែលតំរូវអោយអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែមានវិធានការណ៍ទប់ស្កាត់និងបង្រ្កាប់ហើយល្បែងស៊ីសងគ្រប់ប្រភេទក៍បានដាក់បញ្ជូលក្នុងគោលនយោបាយភូមិ – សង្កាត់ មានសុវត្តិភាពរបស់រដ្ធាភិបាលផងដែលក្នុងគោលបំណងទប់ស្កាត់នូវរាល់បទល្មើសង្គម។ តែផ្ទុយទៅវិញតាំងលួចលាក់លេងល្បែងស៊ីសងប្រភេទជាហ្គេមបាញ់ត្រីមួយដែលកំពុងពេញនិយមពង្វក់ស្មារតីយុវជនដែលជាទំពាំងស្នងឫស្សីហើយត្រូវសមត្ថកិច្ចគ្រប់បណ្តាលខេត្តក្រុងយកចិត្តទុកដាក់ទប់ស្កាត់និងបង្រ្កាប់នោះបែជាតំណើរការយ៉ាងរលូនដោយគ្មានការបង្រ្កាប់ពីសំណាក់អាជ្ញាធរដែនដីហើយបែជាលេចឭថាទីតាំងល្បែងស៊ីសងនោះមានច្បាប់អនុញ្ញតិទៅវិញ។ ទីតាំងល្បែងស៊ីសងខាងលើនេះជ្រកក្រោមស្លាកយីហោវេទីតាំងល្បែងស៊ីសងខាងលើនេះជ្រកក្រោមស្លាកយីហោអាស៊ីវេលុយផ្ទះលេខ៨៤០ផ្លូវលេខ៣៨៨សង្កាត់ទួលស្វាយព្រៃ២ខណ្ឌចំការមនរាជធានីភ្នំពេញ។ទីតាំងខាងលើនេះត្រូវបានលោកនាយប៉ុស្តិន៍ស្តីទីទួលស្វាយព្រៃ២សាយ ចំរើន អះអាងបញ្ជាក់ប្រាប់ថាមានច្បាប់អនុញ្ញតិអោយលេងហើយច្បាប់នេះមិនមែនអនុញ្ញតិត្រឹមសង្កាត់នោះទេគឺដល់ក្រសួងឯណោះ។ដោយឡែកលោកយិន សានអធិការខណ្ឌចំការមនក៍បានប្រាប់តាមទូរសព្ទដែល ទីតាំងខាងលើនេះមានច្បាប់រឺអត់ច្បាប់ទៅសួរខាងសាលាខណ្ឌព្រោះរឿងច្បាប់ទំលាប់ចេញដោយសាលាខណ្ឌ។ ពាក់ពន្ធករណីខាងលើនេះលោកព្រំ សំខាន់អភិបាលនៃគណះអភិបាលខណ្ឌចំការមនមិនអាចសំការស្រាយបំភ្លឺបាននោះទេរឿងទីតាំងល្បែងស៊ីមានច្បាប់មួយនេះដោយទូរសព្ទចូល២ដងគ្មានអ្នកលើក។ គួរបញ្ធាក់ដែលថាសព្វថ្ងៃទីតាំងល្បែងស៊ីប្រភេទហ្គេមបាញ់ត្រីនេះត្រូវបានអាជ្ញាធរគ្រប់បណ្តាលខេត្តក្រុងបញ្ចេញសកម្មភាពបង្រា្កបយ៉ាងគគ្រឹកគគ្រេងដោយអះអាងថាគ្មានច្បាប់ឯណាអនុញ្ញតិអោយបើកល្បែងស៊ីសងនោះទេល្បែងស៊ីសងគឺខុសច្បាប់ត្រូវតែបង្រ្កាប់តែចំឡែកតែទីតាំងខាងលើមួយនេះទេដែលមានច្បាប់អនុញ្ញតិចេញដោយក្រសួងទៀតផងុ៕សសម