នគរបាលការពារព្រំដែន៦១១ និងយោធាការពារព្រំដែន ២០១ឃុបឃិត ជាមួយម្ចាស់កាស៊ីណូថៃថេន ឱ្យវៀតណាមចូលតាមច្រក របៀងខុសច្បាប់ (មានវីដេអូ)

ចែករំលែក៖

ខេត្ដស្វាយរៀង ៖ ច្រករបៀបកំពង់ ស្ពាន ក្រុងបាវិត ខេត្ដស្វាយរៀងបានក្លាយ ទៅជាច្រកចរាចរណ៍ទំនិញគេចពន្ធគ្រប់ ប្រភេទឆ្លងកាត់យ៉ាងអនាធិបតេយ្យ ក្រោមការអនុញ្ញាតពីកម្លាំងនគរបាល វរការពារព្រំដែនលេខ៦១១ និងកម្លាំង យោធាការពារព្រំដែនលេខ២០១ ។ ក្រៅ ពីទំនិញគេចពន្ធហូរចូលច្រករបៀងមួយ នេះ ក៏បានបើកទូលាយឱ្យជនជាតិវៀត ណាមចូលមកលេងល្បែងកាស៊ីណូ ជល់ មាន់ ធ្វើឱ្យបាត់បង់សណ្ដាប់ និងខ្វះការ ទទួលខុសត្រូវលើការគ្រប់គ្រងស្ថិតិជន អន្ដោប្រវេសន៍ ។   សាក្សីនៅទីនោះបាននិយាយថា យ៉ាង តិចមានវៀតណាមចូលទឹកដីខ្មែរដោយ ខុសច្បាប់ តាមច្រករបៀបមួយនេះ ក្នុង មួយថ្ងៃ២០០ទៅ២៥០នាក់ ។ ពួកគេ ចូលមកលេងកាស៊ីណូថៃថេន និងខ្លះ ទៀតដឹកមាន់យកមកជល់ដ៏ប្រសេច ប្រសាច ហាក់ដូចជាប្រទេសគ្មានច្បាប់ និងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពល រដ្ឋនៅក្នុងមូលដ្ឋាន ។

ជនជាតិវៀតណាមខ្លះបានប្រាប់នគរ វត្ដថា ពួកគេបានបង់ប្រាក់ឱ្យទៅខាងនគរ បាលវរការពារព្រំដែនលេខ៦១១ ក្នុង ម្នាក់១០ម៉ឺនដុង ហើយបង់ឱ្យខាងយោធា វរការពារព្រំដែនលេខ២០១ ក្នុងម្នាក់ ៥ម៉ឺនដុង ។ ង្វៀង ធី ភេទប្រុស អាយុ២៨ឆ្នាំ បាន និយាយយ៉ាងដូច្នេះថា បើទោះជាខ្ញុំមិន មានឯកសារឆ្លងកាត់ ប៉ុន្ដែសមត្ថកិច្ច កម្ពុជាស្គាល់ពួកគេច្បាស់ ព្រោះធ្លាប់ ចេញ-ចូលរាល់ថ្ងៃ និងបង់ប្រាក់ ក្នុង ម្នាក់អស់១៥ម៉ឺនដុង ពេលចូលមកលេង ល្បែងជល់មាន់ ចូលកាស៊ីណូថៃថេនជា ដើម ។ អាជ្ញាធរនៅទីនោះ បង្ហើបថាជនជាតិ វៀតណាមមួយចំនួនទៀត មិនត្រឹមតែ ឆ្លងកាត់ដោយខុសច្បាប់ចូលកាស៊ីណូ និងជល់មាន់ប៉ុណ្ណោះទេ ពួកគេក៏ធ្លាប់ ចេញ-ចូលយកទំនិញគេចពន្ធមក និង នាំម៉ូតូពាក់ព័ន្ធនឹងបទល្មើសឆ្លងកាត់ជា យូរមកហើយ ដោយសមត្ថកិច្ចនៅទីនោះ គាត់មិនសូវយកចិត្ដទុកដាក់ សំខាន់ សុទ្ធតែប្រយោជន៍ដែលពួកគេកំពុង ទទួលបាន ។

មន្ដ្រីខ្លះបង្ហើបថា លោកកឹង ម៉ៅ មេ អង្គភាពនគរបាលវរការពារព្រំដែនលេខ ៦១១ ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យជនជាតិ វៀតណាមឆ្លងកាត់ដោយខុសច្បាប់ តាម រយៈចាត់តាំងមន្ដ្រីរបស់ខ្លួនយកលុយ ក្នុងម្នាក់១០ម៉ឺនដុងនោះ ។ ប៉ុន្ដែនៅ រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ លោកកឹង ម៉ៅបានបដិសេធថា មិនបាន ពាក់ព័ន្ធក្នុងរឿងនេះទេ ។ តាមទូរស័ព្ទ លោកបានបញ្ជាក់ថា “ខ្ញុំមិនសូវដឹងទេ រឿងនេះ បើទោះជាឋិតនៅក្រោមការ គ្រប់គ្រងរបស់អង្គភាពខ្ញុំក៏ដោយ ព្រោះ ខ្ញុំរវល់ច្រើន ក្នុងការដឹកនាំកម្លាំងល្បាត និងការពារព្រំដែន ” ។ លោកបន្ដថា រឿងវៀតណាមឆ្លងកាត់នៅច្រកខាងលើ នេះមានយូរហើយ ប៉ុន្ដែក្រោមការអនុ ញ្ញាតរបស់មេប៉ុស្ដិ៍៥ប៉ុណ្ណោះ ។ ដោយឡែកលោកគិត ស៊ីថា មេ យោធាវរការពារព្រំដែនលេខ២០១ នគរវត្ដមិនអាចទាក់ទងបានទេ នារសៀល ថ្ងៃដដែលនេះ បន្ទាប់ពីជនជាតិវៀតណាម បញ្ជាក់ពួកគេក៏បានបង់ប្រាក់ក្នុងម្នាក់ ៥ម៉ឺនដុងស្មើ១ម៉ឺនរៀលឱ្យទៅខាងយោធា ។

ម្ចាស់កាស៊ីណូថៃថេន អាចនឹងមាន ករណីឃុបឃិតគ្នាណាមួយជាមួយនឹង មេយោធាការពារព្រំដែន ,មេនគរបាល វរការពារព្រំដែន ដើម្បីបើកទូលាយឱ្យ ជនជាតិវៀតណាមចូលមកលេងកាស៊ីណូ ជល់មាន់ ដោយខុសច្បាប់ ហើយបញ្ហា ទាំងអសនេះ គួរតែថ្នាក់លើមានវិធាន ការទប់ស្កាត់ ស្របពេលដែលកម្លាំង អគ្គនាយកដ្ឋាននគរបាលអន្ដោប្រវេសន៍ យុទ្ធនាការបង្ក្រាបជនអន្ដោប្រវេសន៍ឆ្លង ដែន និងស្នាក់នៅខុសច្បាប់នោះ ។   គេបានឃើញជាក់ស្ដែងចំពោះសកម្ម ភាពជនជាតិវៀតណាមឆ្លងកាត់ខុសច្បាប់ ដឹកទំនិញចូល ដឹកមាន់យកកមកជល់ ភ្នាល់ និងចូលមកលេងកាស៊ីណូថៃថេន តាមអំពើចិត្ដ ។ បញ្ហានេះ ក៏បង្ហាញពី ក្ដីព្រួយបារម្ភលើការងារគ្រប់គ្រងស្ថិតិ ជនអន្ដោប្រវេសន៍ បទល្មើសកើតឡើង ប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ ការ រស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕ ​​​​​​​​​​​​​​​​​​​​​​ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print