ភ្នំពេញ,ក្នុងនាមជាថ្នាក់ដឹកនាំ ពិតជាមានការទទួលខុសត្រូវខ្ពស់ មិនត្រឹមតែចុះមកធ្វើការជាមួយសហការីផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងមានវត្តណែនាំ លើកទឹកចិត្ត រាល់ពេល រាល់ថ្ងៃ។ ជាស្តែងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ ។
សូមបញ្ជាក់ថា: ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ ធ្វើយ៉ាងណាដើម្បីបិទបញ្ជាប់ព្រឹត្តិការណ៍នេះឲ្យបានឆាប់រហ័ស ។
...
ដោយ, សិលា