ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៖​ អនុវត្តតាមវិធានការបិទខ្ទប់​ បន្តរយ:ពេល៧ថ្ងៃទៀត​ ដោយបែងចែកជា៣តំបន់ក្រហម លឿងទុំ និងលឿង

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩​ ខែមេសា​ ឆ្នាំ២០២១​នេះ​ បានដឹកនាំកម្លាំង​ ចុះអនុវត្តតាមវិធានការបិទខ្ទប់បន្តរយ:ពេល៧ថ្ងៃទៀត​ ដោយបានបែងចែកជា៣តំបន់ ក្រហម លឿងទុំ និងលឿង​ ។

ជាក់ស្ដែង​នៅព្រឹកថ្ងៃទី២៩​ ខែមេសានេះ​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ បានអញ្ជេីញចុះត្រួតពិនិត្យទីតាំងបិទខ្ទប់​ តំបន់ក្រហម​ ក្នុងសង្កាត់ទួលសង្កែ១​ ខណ្ឌឬស្សីកែវ​ ដេីម្បីណែនាំដល់កងកម្លាំងទាំងអស់ត្រូវតែអនុវត្តការងារឲ្យបានត្រឹមត្រូវ​ និងមុឺងម៉ាត់​ បំផុត ជាពិសេសតំបន់រងការឆ្លងខ្លាំង​ ក្នុងតំបន់ក្រហម​ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

ជាមួយគ្នានេះ​ លោកស្នងការ ក៏សូមអំពាវនាវដល់បងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! ហើយ​ត្រូវ​អនុវត្ត​វិធានការ “៣កុំ និង៣ការពារ” អោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដគ្រប់គ្នា!៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print