អ្នកបើកបរ​រថយន្តក្រុមហ៊ុន​ប្រេងឥន្ធនៈ LHR​ ម្នាក់​ស្លាប់​,​ រីឯ​ព្រូរងរបួសធ្ងន់​ ខណៈ​បេីកធ្លាក់​ផ្លូវ​ក្រឡាប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ រថយន្ត​ដឹក​ប្រេងឥន្ធនៈ​ មួយគ្រឿង​មាន​សណ្តោងរ៉ឺម៉ក​ របស់​ក្រុមហ៊ុន អិ​ល អេ​ច អ (LHR) បាន​ក្រឡាប់ ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​អ្នកបើកបរម្នាក់បាន​ស្លាប់ នៅនឹងកន្លែងកេីតហេតុ និង​ព្រូឡានម្នាក់របួសធ្ងន់​ ខណៈ​ដែល​មេឃកំពុងធ្លាក់ភ្លៀងខ្លាំងដូចព្យុះលាយលំនឹងមេឃងងឹត មើលផ្លូវ​មិនឃើញទេីប​បង្កគ្រោះថ្នាក់តែម្តង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកើត​ឡើង កាលពី​រសៀលថ្ងៃទី​២៨ ខែមេសា​ឆ្នាំ ២០២១ នៅ​ម្តុំ​អូរ​ថ្ម​ភូមិ​ឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

បេីយោងតាមរបាយការណ៍ពីមន្រ្តីនគរបាលស្រុកស្ទឹងហាវ​ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ​២០២១នេះថា រថយន្ត​ខាងលេីនេះ​ គឺបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ពុំមាន​ប៉ះពាល់​ជាមួយអ្នកដទៃ​នោះទេ​ បណ្ដាលឲ្យអ្នកបើកបរស្លាប់ នៅនឹងកន្លែង មានឈ្មោះ នី សុខ​លីម ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅ ភូមិ​ក្រាំង មេម៉ាយ ឃុំ​ព្រះបាទ ស្រុក​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ចំណែក​អ្នករួមដំណើរ ដែលជា​ព្រូ​រថយន្ត ហើយ​រងរបួស​នោះ ឈ្មោះ នី សុខលី ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា​។

​របាយការណ៍ដដែល​ បន្តថា​ រថយន្ត​សណ្តោង​រុឺ​ម៉ក​ដឹក​ប្រេងឥន្ធនៈ​នេះ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2015 (​ក្នុង​ស៊ីទែន ពុំមាន​ប្រេង​ទេ​) ហើយ​មូល​ហេតុដែល​ក្រឡាប់​នេះ ដោយសារ​មេឃភ្លៀង​ខ្លាំង ទេីប​បណ្ដាលឲ្យរថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​តែម្តង​។

ក្រោយ​កេីត​ហេតុ​ សមត្ថកិច្ចនគរបាលមូលដ្ឋាន​ សហការី​ជាមួយមន្រ្តី​ជំនាញ​ចរាចរណ៍​ ចុះដល់កន្លែងកេីតហេតុរួចធ្វេីការវាស់វែងទៅតាមជំនាញ​។ ចំណែក​សាកសព​អ្នកបើកបរ​ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​រកក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print