​គ្រឿងញៀន​ជិត​១​គីឡូក្រាម​ និង​ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ខណ្ឌទួលគោក​ ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការ​

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០១៦​ កម្លាំង​នគរបាល​ខណ្ឌទួលគោក​ ដឹក​ប​ញ្ចូ​ន​ជនសង្ស័យ​ ២​នាក់​ រួម​និង​គ្រឿងញៀន​ជិត​១​គីឡូ​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​សាកសួរ​ផង​ដែរ​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​វេលា​ម៉ោង​ ៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​០៧​ ខែ​មិ​នា​ ឆ្នាំ​២០១៦​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ សហការ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣​ ចុះ​បង្ក្រាប​បាន​ជាក់ស្តែង​ នៅ​ចំណុច​ផ្ទះសំណាក់​ខាំ​ហ្វ​ត​ហោ​ស​ បន្ទប់​លេខ​៤០៤​ (​ជាន់​ទី​ ២​ )​ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​២២​អា​ ផ្លូវ​លេខ​១១២​ ក្រុម​ទី​១០​ ភូមិ​២​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ជា​លិទ្ធ​ផល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ និង​ដកហូត​មាន​គ្រឿងញៀន​ជិត​១​គីឡូ​ រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ។​

​ប្រតិបត្តិការ​នេះ​ក្រោម​ការ​ដឹកនាំ​ពី​លោក​ ស៊ឹ​ម​ ពិសិដ្ឋ​ អធិការរង​ផ្នែក​ព្រហ្មទណ្ឌ​ ដោយ​បញ្ជា​ផ្ទាល់​ពី​លោក​ ហ៊ុន​ សុធី​ អធិការ​នគរបាល​ខណ្ឌទួលគោក​ និង​មាន​កិច្ច​សម្របសម្រួល​ពី​លោក​ ខាំ​ សុ​ផា​រី​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​មានការ​ចូលរួម​ពី​ម្ចាស់​ទីតាំង​ បាន​ចុះ​បង្ក្រាប​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ ។​

​លោក​ សឹ​ុ​ម​ ពិសិដ្ឋ​ អធិការរង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ ទី​១-​ឈ្មោះ​ សុខ​ លី​ន​ ហៅ​ កក្កដា​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ពុំ​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ពុំ​ស្គាល់​លេខ​ ផ្លូវ​លេខ​២៦៥​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌ​ ទួល​គោក​ រាជធានី​ភ្នំពេញ​ ។​

​ទី​២-​ឈ្មោះ​ គឹ​ម​ សុខ​ហៃ​ ហៅ​ ហៃ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាង​ជួសជុល​រថយន្ត​ ស្នាក់​នៅផ្ទះ​ លេខ​៧​បេ​ ផ្លូវ​លេខ​១៣៤​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​ចំណែកឯ​វត្ថុ​តាង​ដែល​បាន​ចាប់​យកៈ ក្រាម​ពណ៌​ស​ថ្លា​ (​សង្ស័យ​ជា​គ្រឿងញៀន​ )​ ចំនួន​០៦​ កញ្ចប់​ធំ​ (​ជិត​មួយ​គីឡូ​ )​,​ ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​ម៉ាក​ Poket​ scal​ ចំនួន​ ០១​គ្រឿង​, ​​ទូរស័ព្ទ​ចំនួន​ ០៤​គ្រឿង​, ខ្សែ​ក​លោហធាតុ​ស្លេក​ ០១​ខ្សែ​មាន​បន្តោង​រូប​ព្រះ​អង្គ, ដប​ទឹកបរិសុទ្ធ​កែ​ច្នៃ​ជា​ឧ​បករ​ណ៌​សំរាប់​ជក់​គ្រឿង​ ញៀន​ ចំនួន​០១​, ក្បាល​កែវ​សំរាប់​ជក់​គ្រឿងញៀន​ ចំនួន​០២​ និង​ដង​កែវ​ ចំនួន​ ០៣​ ។​

​លោក​ ស៊ឹ​ម​ ពិសិដ្ឋ​ បាន​បន្ត​ទៀត​ថា​ ដោយ​មានការ​ណែនាំ​ពី​លោក​ ហ៊ុន​ សុធី​ អធិការ​នគរបាល​ខណ្ឌទួលគោក​ ឲ្យ​កម្លាំង​នគរបាល​មូលដ្ឋាន​ទាំងអស់​ធ្វើការ​ល្បាត​និង​ស្រាវជ្រាវ​តាម​ផ្ទះសំណាក់​ សណ្ឋាគារ​ ប្លុក​ឌួ​ង​ហែម​ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​ បង្ក្រាប​និង​បង្កា​ បទល្មើស​ ដែល​តែងតែ​កើត​មាន​ឡើង​ដូច​ជា​ករណី​ ឆក់​ លួច​ ប្លន់​ និង​ជួញដូរ​គ្រឿងញៀន​ រហូត​ដល់​ម៉ោង​កើតហេតុ​ ទើប​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ និង​កំណត់​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ទាំងនោះ​ថា​កំពុង​តែ​លាក់ខ្លួន​ដែល​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​ ខាំ​ហ្វ​ត​ហោ​ស​ ដោយ​ដាក់​កម្លាំង​ឡោម​ព័ទ្ធ​ផ្ទះសំណាក់​នេះ​ ជា​លិទ្ធ​ផល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​រួម​ទាំង​ដកហូត​វត្ថុ​តាង​ជាក់ស្ដែង​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ ត្រូវ​បាន​ចៅក្រម​សី​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​គុក​ព្រៃ​សរ​ ៕​

IMG_6333

IMG_6343

IMG_6345

ដោយ៖ ស​ ដា​រ៉ា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print