ភ្នំពេញ, បន្ទាប់ពីស្ត្រីកម្មការនីមានជំងឺកូវីដ-១៩ ហើយប្តីជានគរបាល បានឆ្លងទន្លេនៅមន្ទីរពេទ្យជប៉ុនជោគជ័យ ហើយទារកមិនមានកូវីដ-១៩ ។ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏ក្រុមគ្រូពេទ្យជួយស្ត្រី២នាក់ឆ្លងទន្លេបានប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា, នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ០២ នាក់ទៀត (ជាកូនទី 6 ទី 7) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។
លោកសាស្រ្តាចារ្យ ងី ម៉េង បានលើកឡើងថា, ខ្ញុំបាទសាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕
...
ដោយ, សុខ ខេមរា