ភ្ញាក់ផ្អើលតារាកំប្លែងថៃ Kom Chauncheun ទទួលមរណភាពព្រោះជំងឺកូវីដ-១៩

ចែករំលែក៖

ថៃ៖ តារាកំប្លែងដ៏ល្បីល្បាញរបស់ប្រទេសថៃ គឺលោក Kom Chauncheun បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នេះក្នុងវ័យ៦៤ ឆ្នាំ បន្ទាប់ពីតារារូបនេះមានជំងឺកូវីដ-១៩។ ដំណឹងនេះបង្កើតឲ្យមានការសោកស្តាយជាខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រលោកទាំងក្នុងនិងក្រៅប្រទេស។ ការភ្ញាក់ផ្អើលនេះក៏ត្រូវបានកូនស្រីរបស់តារាកំប្លែងរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមInstagram នៅព្រឹកមិញនេះ។
គេចាំបានដែរថា ប៉ុន្មានថ្ងៃមុននេះលេចចេញការភ្ញាក់ផ្អើលខ្លាំងពេញសង្គមតារាថៃក្រោយពីតារាកំប្លែងKom Chauncheun ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រោយពីស្ថានភាពជំងឺរបស់លោកស្ថិតក្នុងតំណាក់កាលធ្ងន់ធ្ងរ ព្រោះតែជំងឺកូវីដ-១៩ កំពុងវាយលុកសួតតារារូបនេះយ៉ាងខ្លាំងនោះ។ កាន់តែអាណិតគឺនៅពេលនេះកូនប្រសាស្រី និងចៅប្រុសវ័យ១ខួបរកឃើញវិជ្ជមានជំងឺកូវីដ-១៩ផងដែរ។ នេះបើតាមការទម្លាយរបស់កូនស្រីតារាកំប្លែងរូបនេះបានបញ្ជាក់លើបណ្តាញសង្គម Instagram កាលបីម្សិលមិញនេះ បន្ទាប់លទ្ធផលតេស្តលើកទី៣បានរកឃើញសមាជិគ្រួសារពីរនាក់ទៀតវិជ្ជមានជំងឺកូវីដ-១៩ ហើយពេលនេះអ្នកដែលមិនបានរកឃើញជំងឺនេះបានបន្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែ ហើយអ្នកដែលមានវិជ្ជមានជំងឺនេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ មុននេះប៉ុន្មានថ្ងៃកូនស្រីរបស់តារាកំប្លែងរូបនេះក៏បានបញ្ចេញវីដេអូទាំងយំសស្រាក់ដោយបានរៀបរាប់អំពីស្ថានភាពជំងឺរបស់ឪពុកដែលរួមទាំងស្នើឲ្យមានការជួយផ្តល់យោបល់ណែនាំអំពីគ្រូពេទ្យជំនាញដែលអាចជួយសង្គ្រោះដល់ជិវិតរបស់ឪពុករបស់នាងផងដែរ។បើតាមការឲ្យដឹងពីកូនស្រីរបស់តារារូបនបញ្ជាក់ដែរថា សភាពរបស់ឪពុកគឺ ហត់ ប៉ុន្តែមិនមានអាការៈក្ដៅខ្លួនអ្វីទេ ប៉ុន្តែទោះយ៉ាងណាក៏នៅតែបន្តត្រូវការជំនួយពីអុកស៊ីហ្ស៊ែនដដែល ហើយនាងក៏បានស្នើរឲ្យខាងក្រុមគ្រូពេទ្យ Update ពីស្ថានភាពឪពុករបស់ខ្លួនដែរ។លេចចេញសារលើកទឹកចិត្តជាច្រើនផ្ញើទៅកាន់ក្រុមគ្រួសារតារាកំប្លែងរូបនេះ ផងដែរ។
ការបញ្ជាក់ពីស្ថានភាពកាន់តែធ្ងន់ធ្ងរនេះបន្ទាប់ពីលោក Kom Chauncheun ត្រូវបានគេប្រកាសពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចាប់តាំងពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២១នោះ។ ក្រៅពីតារាកំប្លែងរូបនេះក៏មានសិល្បករ ប្រុសស្រីល្បីឈ្មោះមួយចំនួនត្រូវបានប្រកាសអំពីការរកឃើញវិជ្ជមានជំងឺនេះចាប់តាំងពីថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១មក ដែលរហូតមកដល់ពេលនេះមានសិល្បករថៃច្រើនជាង៣០នាក់ហើយដែលត្រូវបានរកឃើញវិជ្ជមានជំងឺផ្លូវដង្ហើមមួយនេះ ខណៈដែលសិល្បករមួយចំនួនបានជាសះស្បើយ និងសិល្បករច្រើននៅមិនទាន់បានបាត់ភ័យបុកពោះ ព្រួយមារម្ភពីស្ថានភាពសុខភាបខ្លួន និងនៅឡើយ។
គួរបញ្ជាក់ដែរថា តារាកំប្លែង Kom Chauncheun មានឈ្មោះហៅក្រៅថា អាកុំ មានវ័យ៦៤ឆ្នាំ លោកជាតារាកំប្លែងឈានមុខរបស់ប្រទេសថៃជាច្រើនទសវត្សរ៍រួចមកហើយក្រោយពីបានចូលរួមសម្តែងក្នុងភាពយន្តភាគ ភាពយន្តខ្នាតធំជាច្រើនរឿង៕

...


ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print