ចាប់ពីថ្ងៃទី០១ ខែឧសភា៖​ ប្រជាជន​ថៃ​ គ្រប់ខេត្តក្រុងទាំងអស់ ត្រូវតែពាក់ម៉ាស់ បើល្មើសអាចប្រឈមនឹងពិន័យប្រាក់២០,០០០បាត

ចែករំលែក៖

អន្តរជាតិ៖​ មជ្ឍមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៩​ ខែមេសា​ម្សិលមិញនេះថា​ ប្រជាជននៅគ្រប់ខេត្តក្រុងទាំង ៧៧ របស់ប្រទេសថៃ គឺអាជ្ញាធរតម្រូវឲ្យពាក់ម៉ាស់មុខជាដាច់ខាត នៅពេលដែលពួកគេចាកចេញពីទីលំនៅរបស់ពួកគេ ហើយនេះជាច្បាប់ថ្មីមួយក្នុងចំណោមវិធានការណ៍ជាច្រើនទៀត ដើម្បីទប់ស្កាត់ជំងឺ COVID-19 ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។​ នេះបើ​យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រទី​៣០​ ខែមេសា​ ឆ្នាំ​២០២១នេះ។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ ក្រសួងមហាផ្ទៃ​ថៃ​ កាលពីដើមសប្តាហ៍នេះ​ ក៏បានប្រកាសថា ប្រជាជននៅក្នុងខេត្តចំនួន ៦៣ ដែលមានអត្រាឆ្លងជំងឺ COVID-19 ខ្ពស់ជាងគេ នឹងត្រូវពាក់ម៉ាស់មុខជាចាំបាច់មិនថាជាម៉ាស់ក្រណាត់ ឬអនាម័យក៏ដោយនៅពេលដែលពលរដ្ឋនៅកន្លែងសាធារណៈ ហើយពួកគេអាចប្រឈមនឹងការផាកពិន័យរហូតដល់ ២០,០០០ បាត (៦៤០ដុល្លារអាមេរិក) ក្រោមច្បាប់ជំងឺឆ្លងប្រសិនបើមិនគោរពតាម។

ដូច្នេះ​មានន័យថា មជ្ឍមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 ហៅកាត់​ CCSA បានពង្រីកការរឹតត្បឹងទាក់ទងនឹងការពាក់ម៉ាស់ ពីលើអ្វីដែលក្រសួងមហាផ្ទៃ​ បានប្រកាសកាលពីមុនផងដែរ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​ ប្រជាជនថៃ​ អំឡុង​កូវីដ​១៩

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print