អង្គការចៃការជប៉ុន សន្យាជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងផ្ដល់បច្ចេកទេស ដល់អ្នកបើកបររថយន្ដក្រុង

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ប៉ា សុតិវង្ស អភិបាលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សាជាមួយអង្គការចៃការជប៉ុន និងក្រុមហ៊ុនITជប៉ុនដើម្បីសិក្សាស្វែងយល់ក្នុងការជួយទៅដល់ផ្នែកសេវារថយន្តដឺកជញ្ជូនសាធារណៈរបស់រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០១៦នៅសាលារាជធានីភ្នំពេញ ។

នៅក្នុងជំនួបនេះតំណាងប្រធានក្រុមហ៊ុនឯកជនដែលបានធ្វើការសហការជាមួយអង្គការចៃការបានលើកឡើងថា៖ គោលបំណង នៃ ការស្វែងយល់សំខាន់ គឺទីមួយជួយទៅលើផ្នែកការគ្រប់គ្រង នៃផ្នែកនានាក្នុងនោះការអប់រំអោយអ្នកបើកបរយល់អំពីលក្ខណៈបច្ចេកទេសបើកបរអោយសុវត្ថិភាពទាន់ពេលវេលា ការគ្រប់គ្រងសេវាសាធារណៈនៃអ្នកធ្វើការបុគ្គលិកតាមរថយន្ត និងការប្រើប្រព័ន្ធ បច្ចេកវិទ្យាអាយធី(IT) ក្នុងការបញ្ជាទៅដល់ភ្លើងស្តុបចរាចរនៅពេលដែលខ្សែរត់របស់រថយន្តក្រុងណាមួយស្ទះនៃខ្សែរត់ផងដែរ។

ឯកឧត្ដម ប៉ា សុជាតិវង្ស បានលើកឡើងថា៖ ប្រព័ន្ធសេវាដឹកជញ្ជូន នៃរដ្ឋាករស្វយ័ត សេវាសាធារណៈរបស់រាជធានីនេះគឺធ្វើឡើងក្នុងការជួយសំរួលទៅដល់ការកាត់បន្ថយការប្រើប្រាស់សេវាឯកជននៅក្នុងក្រុងមិនទាន់ល្អ ដល់ឈានធ្វើអជីវកម្មនៅឡើយពិសេស គឺការជួយទៅដល់សង្គមក្នុងនោះមានបួនប្រភេទក្នុងការជួយសម្រួល ដល់មនុស្សចាស់ ជនពិការ ព្រះសង្ឃ សិស្សានុសិស្ស។ ឯកឧត្ដមបន្តថា៖ រហូតដល់ពេលនេះ អ្នកទទួលរដ្ឋាករស្វយ័តសេវាធាដឹកជញ្ជូនសាធារណៈសាលារាជធានី និងធ្វើការសហការ ជាមួយក្រុមហ៊ុនITជប៉ុន ដើម្សីធ្វើការកែសម្រួលខ្លះ ដោយមិនបាច់មានអ្នកចាំលក់សំបុត្រ ពិសេសស្រួលដល់អ្នកនៅធ្វើដំណើរ និងគ្រប់គ្រងការចំណាយទៅលើបុគ្គលិក ។ រាជធានីភ្នំពេញសព្វថ្ងៃ មានសេវារថយន្តក្រុងសាធារណៈចំនួន៣ខ្សែ ដោយ​ខ្សែរត់​ទី១​ចេញ​ពីម្តុំឬស្សីកែវត្រង់គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់វត្តក្តីតាកុយ​តាមផ្លូវជាតិ​លេខ១​។ ខ្សែទី២ ចេញ​ពី​ផ្សារ​រាត្រី ទៅដល់ក្រុងតាខ្មៅខេត្តកណ្តាល។ ចំណែកខ្សែទី៣ ចេញពីផ្សាររាត្រី​ឆ្ពោះទៅ​រង្វង់​មូល​ចោម​ចៅ។ រថយន្តក្រុងទាំង៣ខ្សែនេះ ប្រើប្រាស់រថយន្ត៥៧គ្រឿង ជាមួយ​ចំណតរង់ចាំ១៦៨កន្លែង។

ឯកឧត្ដមបន្ដថា៖ ក្នុងពេលខាងមុខនេះ ជំនួយរថយន្តក្រុងចំនួន២៨០គ្រឿង ក្នុងនោះពីប្រទេស​ចិន​១០០​គ្រឿង និងជប៉ុនចំនួន១៨០ គ្រឿង នឹងមកដល់កម្ពុជា ដើម្បីពង្រីកសេវាដឹកជញ្ជូនសាធារណៈ​នៅ​ភ្នំពេញ៕

image

image(2)

image(3)

image(1)

image(4)

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print