អភិបាលខណ្ឌដូនពេញ “រាល់ការចេញចូលពីតំបន់លឿង ទៅតំបន់លឿងទុំ គឺតម្រូវមានលិខិតអនុញ្ញាត ទើបអនុញ្ញាតត្រឹមត្រូវធ្វើដំណើរបាន “

ចែករំលែក៖

ភ្នំពេញ, បើយោងតាមប្រភពពី រដ្ឋបាលខណ្ឌដូនពេញបានអោយដឹងថា, នៅថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យគោលដៅចរាចរណ៍ នៅគល់ស្ពានជ្រោយចង្វារ ដោយចេញចូលពីតំបន់លឿងខណ្ឌដូនពេញ ឆ្ពោះទៅតំបន់លឿងទុំ នៃខណ្ឌជ្រោយចង្វារ ទាំងទៅទាំងមក។

សូមបញ្ជាក់ថា, នៅថ្ងៃទី២៩​ ខែមេសា​​ ឆ្នាំ​២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៧៦១នាក់​ (សហគមន៍ទាំង ៧៦០នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ១៦៦នាក់​ក្នុង​នោះ​រួម​មាន​៖
– ករណីឆ្លងសហគមន៍​ ៧៦០ នាក់
– អ្នកដំណើរពីបរទេស ១ នាក់

ភ្នំពេញ (408) កណ្ដាល (144) ព្រះសីហនុ (83) បន្ទាយមានជ័យ (67) តាកែវ (15) សៀមរាប (14) កំពង់ស្ពឺ (13) កំពង់ចាម (6) ត្បូងឃ្មុំ (5) ព្រៃវែង (3) កំពង់ធំ (1) កោះកុង (1)

គិតត្រឹមព្រឹក ថ្ងៃទី30 ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 13402 នាក់
– អ្នកជាសះស្បើយ= 5152 នាក់
– អ្នកកំពុងព្យាបាល= 8150 នាក់
– អ្នកស្លាប់= 93 នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print