ភ្នំពេញ, នៅម៉ោង១១និង០៤នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានក្រើនរំលឹកថា,
┌✨សូមកុំភ្លេចថា បេីបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេនោះ ការចម្លងនៅតែមាន ហេីយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា។ នៅឥណ្ឌា យេីងឃេីញស្រាប់ហេីយៗយេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ មែនទេ? បេីមែន ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន ហេីយគ្មានអ្វីដែលអាចការពារខ្លួនយេីងបានក្រៅតែពី
🔸៣ការពារ ៣កុំ
🔹ចាក់វ៉ាក់សាំង
🔸នៅផ្ទះ
(ប្រសិនបេីមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ)។ សុំជួយអប់រំគ្នាឱ្យបានច្រេីនបំផុតដែលអាចធ្វេីទៅបាន ហេីយសង្ឃឹមថា យេីងនៅមានពេលដែលអាចទាញសភាពឆ្លងរាតត្បាតឱ្យថយចុះវិញ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានការខាងលេីឱ្យបានគ្រប់ៗគ្នា។ ✨
សូមអរគុណ
│
├🔗តំណភ្ជាប់ ❱❱@Dr_Orvandine❰❰
│
└⚜️ទំព័រផ្លូវការ វេជ្ជបណ្ឌិត ឱ វណ្ណឌីន
រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)⚜️៕
ប្រភព: ក្រសួងសុខាភិបាល