ស្រីលង្កា៖​ បំផុតក្នុងរយៈពេល៧៣ឆ្នាំ ដោយសារ COVID-19​ បានធ្វេីឲ្យ​សេដ្ឋកិច្ចប្រទេសខ្លួនធ្លាក់ចុះខ្លាំង

ចែករំលែក៖

អន្តរជាតិ​៖ ប្រទេសស្រីលង្កា បានប្រកាសនៅថ្ងៃសុក្រទី៣០​ ខែមេសា​ម្សិលមិញនេះ​ថា ដោយសារតែការរីករាលដាល នៃមេរោគ COVID-19 បានធ្វេីឲ្យ​សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ៣,៦ភាគរយ កាលពីឆ្នាំ២០២០, ដោយការធ្លាក់ចុះនៃសេដ្ឋកិច្ចដ៏អាក្រក់បំផុតនេះ មិនធ្លាប់មានពីមុនមក ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៤៨។

បើតាមធនាគារជាតិស្រីលង្កា បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២០របស់ខ្លួនថា៖​ នេះជាវិបត្តិសេដ្ឋកិច្ច ដែលមិនធ្លាប់មាន បើប្រៀបធៀបជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ២,៣ភាគរយ នៅឆ្នាំ២០១៩។​ ខណៈខ្លួនរំពឹងថា សេដ្ឋកិច្ច នឹងងើបឡើងវិញ ក្នុងឆ្នាំ២០២១នេះ ហើយមានសុទិដ្ឋិនិយមថា នឹងមានកំណើន៦ភាគរយ ដោយមានការគាំទ្រពីផលិតកម្ម និងសេវាកម្មក្នុងស្រុក ដែលមានភាពប្រសើរឡើង។

​របាយការណ៍ដដែល​ បានឲ្យដឹងទៀតថា បំណុលរបស់រដ្ឋាភិបាល បានកើនឡើងដល់១០១ភាគរយ នៃ GDP កាលពីឆ្នាំមុន, កើនឡើងពី៨៦,៨ភាគរយ នៃ GDP កាលពីឆ្នាំកន្លងទៅ។

សូមជម្រាបថា​ ស្រីលង្កា កាលពី២សប្តាហ៍មុន​ ទទួលបានកម្ចី៥០០លានដុល្លារពីចិន ដើម្បីបង្កើនទុនបំរុងប្តូររូបិយប័ណ្ណរបស់ខ្លួន នៅពេលរូបិយប័ណ្ណក្នុងស្រុក ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ហើយបានធ្លាក់ចុះដល់កំរិតទាប។ ជាមួយគ្នានេះ​ចម្លោះពីឆ្នាំ២០០៥ដល់ឆ្នាំ២០១៥, រដ្ឋាភិបាលទីក្រុង Colombo របស់ស្រីលង្កា បានខ្ចីប្រាក់រាប់ពាន់លានដុល្លារពីប្រទេសចិន សម្រាប់ចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្លៃៗ។

គួរបញ្ជាក់ថា​ ស្រីលង្កា បានបង្ខំចិត្ត ប្រគល់កំពង់ផែយុទ្ធសាស្ត្រ Hambantota របស់ខ្លួន ក្នុងកិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំ ឲ្យទៅក្រុមហ៊ុនមួយរបស់ចិន ក្នុងឆ្នាំ២០១៧ បន្ទាប់ពីខ្លួនមិនអាចសងបំណុល តម្លៃ១,៤ពាន់លានដុល្លារ ទៅឲ្យទីក្រុងប៉េកាំង ដើម្បីកសាងកំពង់ផែនេះឡើង៕ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print