ក្លឹ​ប​កីឡា​ស្នូក​ឃើ​ អិន​ អេស​ ស៊ី​ ទីតាំង​វង់ល្បែង​អាប៉ោង​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំង​កីឡា​ស្នូក​ឃើ​ អិន​ អេស​ ស៊ី​ ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១០២​ ផ្លូវ​លេខ​៩៥​ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ បើ​ទោះជា​ទីតាំង​ដែល​មានច្បាប់​អនុញ្ញាត​ ស្របច្បាប់​ក៏​ដោយ​ ប៉ុន្តែ​ម្ចាស់​ទីតាំង​បាន​ប្រព្រឹត្ត​ដោយ​បំពាន​ច្បាប់​ ខណៈ​លួច​បង្កប់​នូវ​ប្រភេទ​ល្បែងស៊ីសង​ ក្នុង​នោះ​មាន​វង់​អាប៉ោង​ដ៏​ធំ​ ចាញ់​ ឈ្នះ​ ក្នុង​មួយ​ថ្ងៃ​ រាប់​ពាន់​ រាប់​ម៉ឺន​ដុល្លារ​ មាន​ទាំង​មន្ត្រី​ធំៗ​ សមត្ថកិច្ច​ចូល​លេង​យ៉ាង​ស្ងាត់ស្ងៀម​បំផុត​ ។​

​ក្រុម​អ្នក​ញៀន​ល្បែង​បាន​បង្ហើប ​ថា​ សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​ បើ​បង្ក្រាប​ក៏​ពិបាក​ផង​ដែរ​ ដូច្នេះ​ ទទួលស្គាល់​ថា​ មក​យក​លុយ​ ច្រើន​ជាង​បង្ក្រាប​ ពីព្រោះ​ ទីតាំង​វង់​អាប៉ោង​ដ៏​ធំ​នេះ​ មាន​នគរបាល​ពាក់​ផ្កាយ​២​ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ ក្នុង​នោះ​ក៏​មាន​អស់លោក​ សុទ្ធតែ​ផ្កាយ​ផង​ដែរ​ ចូល​មក​លេង​យ៉ាង​ពពាក់ពពូន​ ការ​បើក​ប្រភេទ​ជា​ក្លឹ​ប​កីឡា​ស្នូក​ឃើ​ គ្រាន់តែ​រូបភាព​នៃ​ការ​បិទ​បាំង​មុខរបរ​ល្មើសច្បាប់​របស់​ពួក​គេ​ប៉ុណ្ណោះ​ ។​

​លោក​លោង​ សំ​មឿ​ន​ នាយ​ប៉ុស្តិ៍​នគរបាល​បឹង​ត្របែក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា​ «​បើ​តាម​ខ្ញុំ​ដឹង​ កន្លែង​នោះ​ គេ​មាន​អាជ្ញាប័ណ្ណ​ លិខិតអនុញ្ញាត​ត្រឹមត្រូវ​ បើ​មាន​បើក​ល្បែង​ខុសច្បាប់​វិញ​ ខ្ញុំ​ដូច​មិន​ដែល​បានដឹង​ ដូច្នេះ​ចាំ​ឲ្យ​នគរបាល​មណ្ឌល​ចុះ​ទៅ​ពិនិត្យ​ មើល​សិន​»​ ។​

​ដោយឡែក​ លោក​ យិ​ន​ សាន​ អធិការ​នគរបាល​ខណ្ឌ​ចំការមនបាន​ប្រាប់​តាម​ទូរស័ព្ទ​នា​រសៀល ​ថ្ងៃ​ទី​៩​ ខែមីនា​ថា​ ខ្ញុំ​អត់​ដឹង​សោះ​ ទីតាំង​កន្លែង​នោះ​លេង​ស្អី​ ឬ​បើក​អ្វី​ ប៉ុន្តែ​បើ​មាន​ល្បែង​ ខ្ញុំ​នឹង​ឲ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​មើល​ និង​មិន​អនុញ្ញាត​ឲ្យ​លេង​ទេ​ ។​

​គេ​ពុំ​បាន​បញ្ជាក់​ថា​ ម្ចាស់​ទីតាំង​ដែល​ពឹងផ្អែក​សុទ្ធតែ​សមត្ថកិច្ច​ពាក់​ផ្កាយ​បើក​បន​ល្បែង​នេះ​ ឈ្មោះ​អ្វី​ពិតប្រាកដ​នោះ​ទេ​ ប៉ុន្តែ​គេ​ទទួលស្គាល់​ថា​ មាន​ប្រភេទ​អ្នក​ញៀន​ល្បែង​ជិះ​សុទ្ធតែ​ឡាន​ទំនើបៗ​ ទាំង​អ្នក​រកស៊ី​ រាជការ​ សមត្ថកិច្ច​ នាំ​គ្នា​ទៅ​សម្ងំ​លេងល្បែង​អាប៉ោង​ក្នុង​បន្ទប់​យ៉ាង​ស្ងប់ស្ងាត់​ ចាញ់​ឈ្នះ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ។​ ក្រុម​អ្នក​ញៀន​ល្បែង​បាន​លើក​ឡើង​ថា​ នៅ​រាជធានី​ភ្នំពេញ​ មាន​តែ​កន្លែង​ហ្នឹង​មួយ​ទេ​ ដែល​ហ៊ាន​បើក​ ហើយ​ប្រមូល​បាន​អ្នក​ញៀន​ល្បែង​មក​ពពាក់ពពូន​គ្នា​ ក្នុង​មួយ​ថ្ងៃៗ​ ៕​

IMG_0188

IMG_0191

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print