វាយប្រហារគ្រាប់បែកនៅអាហ្វហ្គានីស្ថាន ស្លាប់និងរបួសជិត១០០នាក់

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា មានករណីវាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្តក្នុងខេត្ត Logar ស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ២៧នាក់ នៅយប់ថ្ងៃទី ៣០ខែមេសា។ ក្នុងចំណោមអ្នកស្លាប់មានទាំងសិស្សសាលាផងដែរ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា រថយន្តផ្ទុកគ្រាប់រំសេវពេញ បានផ្ទុះនៅតំបន់ Pul e Alam ក្នុងខេត្ត Logar ។ ក្រៅពីអ្នកស្លាប់២៧នាក់ នៅមានអ្នករងរបួស៦០នាក់ផ្សេងទៀត។ ករណីផ្ទុះគ្រាប់បែកខាងលើកើតឡើងចំពិធីបុណ្យ រ៉ាម៉ាដាន់របស់សាសនិកអ៊ិស្លាម។ មន្ត្រីសន្តិសុខក្នុងតំបន់បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មានទាំងសិស្សវិទ្យាល័យផងដែរ។ នៅពេលនេះមិនទាន់ដឹងថាក្រុមណានៅពីក្រោយនោះឡើយ។
អំពើហិង្សាកើនឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកចូ បៃឌិនប្រកាសដកទាហានអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី១១ខែកញ្ញា បញ្ចប់សង្គ្រាម រយៈពេល ២០ឆ្នាំនៅក្នុងប្រទេសនេះ។
ការពន្យារពលដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន ធ្វើឲ្យក្រុមតាលីបង់ខឹងសម្បាយ៉ាងខ្លាំង ដោយសារតែក្រុមតាលីបង់បានចុះកិច្ចព្រមព្រៀងជាងមួយអតីតប្រធានាធិបតីត្រាំ ដោយក្នុងកិច្ចព្រមព្រៀងនោះអាមេរិកនិឹងដកទាហានចេញពីទឹកដីអាហ្វហ្គានីស្ថាន នៅថ្ងៃទី១ខែឧសភា ។ ប៉ុន្តែលោកបៃឌិនបានពន្យារពេលដកទាហានដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១៕ ដោយ សាធី

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print