តំណាងលោកឌី វិជ្ជាប្រធាន ស ស យ ក ខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា យកអំណោយគ្រឿងឧបភោគបរិភោគផ្ដល់ជូនលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកកៅសំអាន ក្រុមការងារ សសយក ខេត្តបានចុះសួរសុខទុក្ខនិងនាំយកអំណោយគ្រឿងឧបភោគបរិភោគ
របស់ លោក ឌី វិជ្ជាប្រធាន ស ស យ កខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ផ្ដល់
ជូនលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អ៊ិន សារុន ស្ថិតនៅឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀងនារសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២១។

ក្នុងឪកាសនោះក៏មានការចូលរួមពីលោកនួនលីហួននិងក្រុមការងារ ស ស យ ក ខេត្តផងដែរ។

លោកកៅសំអាន ក្រុមការងារ សសយក ខេត្តបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឌី វិជ្ជាប្រធាន ស ស យ កខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ដែលតែងតែគិតគូ
ដល់លោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អ៊ិន សារុន ជានិច្ច។

លោកបន្តថា អំណោយដែលផ្ដល់ជូននាពេលនេះរួមមាន
អង្ករ ចំនួន១បាវស្មើរ៥០គីឡូក្រាម
ត្រីខ១យួរមី ១កេស
ទឹកស៊ីអីវ១យួរទឹកត្រី១យួរភេជ្ជះ ១កេសភួយ២ម៉ាស២ប្រអប់
ជែលលាងដៃ ២ដប និងថវិកាមួយចំនួនផងដែរ។

លោកបន្តថាទោះបីខេត្តស្វាយរៀង រយៈពេលប៉ុន្មានថ្ងៃនេះពុំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីក៏ដោយប៉ុន្តែមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែបន្តគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល និងអាជ្ញាធរដែនដីក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យបានខ្លាំងក្លាបន្តទៀត ពិសេសត្រូវពាក់ម៉ាស នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល និងរួមគ្នាកាត់ផ្ដាច់ ឬសគល់នៃការចម្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ក្នុងឪកាសនោះលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អ៊ិន សារុន មានចិត្តសប្បាយរីករាយនិងបានថ្លែងអំណរគុណ
យ៉ាងជ្រាលជ្រៅជូនចំពោះ
លោកឌី វិជ្ជាប្រធាន ស ស យ កខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ដែលបានផ្ដល់អំណោយគ្រឿងឧបភោគបរិភោគដល់រូបគាត់នាថ្ងៃនេះនិងជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print