រកឃើញរថយន្តដឹកលើសទម្ងន់ផ្ទុក៥គ្រឿងបំរ៉ុងបើកឆ្លងកាត់ស្ពានអ្នកលឿង

ចែករំលែក៖

ព្រៃវែង: យ៉ាងហោច ណាស់មានរថយន្តដឹកជញ្ជូនលើសទម្ងន់៥គ្រឿងដែលជាប្រភេទរថយន្តយីឌុបផ្ទុកទំនិញចាប់ពី៥០តោនឡើងទៅ ត្រូវបានគណៈកម្មការត្រួតពិនិត្យរថយន្តផ្ទុកលើសទម្ងន់អតិប្បរមាដែលមានទីតាំងនៅគល់ស្ពានអ្នកលឿងត្រើយខាងចាប់និងផាកពិន័យទៅតាមផ្លូវច្បាប់ហើយតម្រូវអោយរើទំនិញចេញទើបអនុញ្ញាតិអោយឆ្លងកាត់ ។
ថ្លែងប្រាប់អ្នកយកពត៍មាន នៅរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ មន្ត្រីម្នាក់ដែលបំរើការនៅកន្លែងត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់មានទីតាំងនៅអ្នកលឿងត្រើយខាងកើតក្នុងស្រុកពាមរ៍ខេត្តព្រៃវែងសុំមិនចេញឈ្មោះ បានអោយដឹងថា ចាប់តាំងពី ក្រសួងសាធារណៈការនិងដឹកជញ្ជូនសម្រេចអោយដាក់ជញ្ជីងថ្លឹងរថយន្តដឹកលើសទម្ងន់រួចមក គណៈកម្មាការចម្រុះ បានផ្តើមអនុវត្តតាំង២ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ មកដល់ថ្ងៃនេះមានរយៈ ពេលជិតកន្លះខែហើយ ពោលគឺចាប់ផ្តើម ដាក់ជញ្ជីងថ្លឹង រថយន្តក្រោយពីមាន ករណីរថយន្តផ្ទុកលើសទម្ងន់១គ្រឿងបានបង្កការខូចខាតដល់កៅផ្លូវនៅលើស្ពានអ្នកលឿង ។ ជាលទ្ធផលជំហ៊ានដំបូង ក្រុមការងារបានរកឃើញរថយន្តធន់ធ្ងន់ប្រភេទយីឌុបផ្ទុកលើសទម្ងន់ចំនួន៥គ្រឿង និងបានធ្វើការផាក់ពិន័យ ទៅតាមផ្លូវច្បាប់ ហើយតម្រូវអោយរើទំនិញចេញទើបសម្រេចអោយបើកឆ្លងកាត់ស្ពានអ្នកលឿង ។ ចំពោះទឹកប្រាក់បានមកពីការផាកពិន័យរថយន្តទាំង៥គ្រឿងមានចំនួន១៧,១លានរៀល ដោយឡែកមានរថយន្តធន់ធំ ខ្លះទៀតផ្ទុកទំនិញខ្ពស់ មើលទៅដូចផ្ទុក លើសទម្ងន់ឥញ្ចឹងដែលធ្វើអោយមហាជនជាពិសេសបណ្តាញសង្គមហ្វេសប៊ុកតែម្តង បញ្ចេញទស្សនៈផ្ទាល់ខ្លួនថា រថយន្តដឹកធ្ងន់យ៉ាងនេះហេតុអីបានជាក្រុមជញ្ជីងផ្លឹងរថយន្តមិនចាប់ផាកពិន័យ…! ចំនុចនេះចង់ប្រាប់ថា វាជាទស្សនៈរបស់ប្រជាពលរដ្ឋ ប៉ុន្តែគណៈកម្មការត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ផ្ទុកធ្វើការហ្មត់ចង់ណាស់ ចាប់តាំងពីមានហេតុការរថយន្ត ផ្ទុកលើសទម្ងន់ធ្វើអោយខូចកៅស៊ូនៅលើស្ពានអ្នកលឿងរួចមក…។ ការផ្ទុកទំនិញខ្ពស់សំពីងសំពោងវាជាសមត្ថកិច្ចរបស់កម្លាំងនគរបាលព្រោះធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដោយឡែកគណៈកម្មាការជញ្ជីងបើ ថ្លឹងទៅឃើញថាត្រឹមត្រូវទៅតាមគោលការណែនាំរបស់ក្រសួងសាធារណៈការគឺអនុញ្ញាតិអោយបើកឆ្លងកាត់ស្ពានហើយ….អ្នកណាក៍ស្រលាញ់ដែរព្រោះជាទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនជប៉ុនជួយដល់ប្រជាជនកម្ពុជាយើង…ចាប់ពីពេលនេះតទៅមិនអោយមានរថយន្តដែលផ្ទុកលើសទម្ងន់បើកឆ្លងកាត់ស្ពានអ្នកលឿងជាដាច់ខាត ។
សូមបញ្ជាក់ថា ជញ្ជីងថ្លឹង ទម្ងន់រថយន្តដឹកធ្ងន់នៅអ្នកលឿងត្រើយខាងកើតទើបតែដាក់ជិតកន្លះខែ គឺចាប់ផ្តើមដាក់នៅក្រោយពេលដែលមានរថយន្តដឹកលើសទម្ងន់បើកឡើងស្ពានអ្នកលឿងហើយបំផ្លាញសាច់កៅស៊ូនៅលើស្ពានបង្កការខូចខាតប្រហែលជា១ម៉ែត្របួនជ្រុងកាលពីយប់ថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០១៦ ត្រូវបានបណ្តាញសង្គមហ្វេសប៊ុក វិទ្យុ ទូរទស្សន៍ និងកាសែត ចុះផ្សាយជាបន្តបន្ទាប់រហូតដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រតិកម្មបញ្ជាអោយស្វែងរកចាប់រថយន្តបង្ក ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៍ប្រតិកម្មផងដែរចំពោះបញ្ហារថយន្តដឹកលើសទម្ងន់បំផ្លាញសាច់កៅស៊ូនៅលើស្ពានអ្នកលឿងផង៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print