រថយន្ដព្រូសបុកម៉ូតូវ៉េវបណ្ដាលអោយបុរសជនជាតិបរទេសពីរនាក់រងរបួសធ្ងន់និងស្រាលហើយបើកគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖​ បុរសជាជនជាតិបរទេសម្នាក់បានរងរបួសបាក់ជើងម្ខាងនិងម្នាក់ទៀតរងរបួសស្រាល​ ដោយសារតែត្រូវរថយន្ដម៉ាកព្រូសមួយគ្រឿងបើកក្នុងល្បឿនលឿនបុកពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន​ ហើយក្រោយពីបុករួចរថយន្ដបានបន្ថែមល្បឿនគេចខ្លួនបាត់។
​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីប់​ ថ្ងៃទី០៩​ ខែមិនា​ ឆ្នាំ​២០១៦​ នៅចំណុចបណ្ដោយមហាវិថីព្រះមុន្នីវង្ស​ កែងនិងផ្លូវលេខ៣១០​ ស្ថិតក្នុងសង្កាត់​ បឹងកេងកង​ទី៣​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ​។
​ ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញបុរសជាជនជាតិបរទេសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ វ៉េវ​ ពណ៌ខ្មៅ​លាយក្រហម​ ពាក់ស្លាក់លេខ​ ភ្នំពេញ​1Z-0090​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០​ ទិសដៅពីលិចទៅកើតហើយបំណងឆ្លងមហាវិថីព្រះមុន្នីវង្សដែលមានភ្លើងសញ្ញាផ្ដល់អទិភាព។ ពេលដែលបំរុងឆ្លងក៏ត្រូវរថយន្ដព្រូសមួយគ្រឿងពណ៍សរ​ មិនចាំស្លាកលេខ​បើកក្នុងល្បឿនលឿន​ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស​ ទិសដៅពីជើងទៅត្បូងបានមកបុកពេញទំហឹងបណ្ដាលអោយបុរសជាអ្នកបើកម៉ូតូរងរបួសបាក់ជើងខាងឆ្វេង​ និងអ្នកជិះពីរក្រោយរងរបួសស្រាល។
​ ក្រោយពីបង្កហេតុរថយន្ដបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល​ ចំណែកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។ ចំណែកម៉ូតូជនរងគ្រោះរងការខូចខាតត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលនគរបាល​ បឹងកេងកងទី៣​ ដើម្បីរងចាំសាច់ញាត្តិមកយកទៅវិញ៕ដោយៈជីម ភារ៉ា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print