មេឃខៀវ Man City កាន់តែកៀកលើកពាន Premier League ក្រោយឈ្នះ Crystal Palace

ចែករំលែក៖

ក្រុម Manchester City កាន់តែកៀកនឹងឈ្នះពាន Premier League បន្ទាប់ពីរកបាន២គ្រាប់ក្នុងការយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace កាលពីយប់ថ្ងៃអាទិត្យ ទី១ ឧសភានេះក្នុងការប្រកួតសប្តាហ៍ទី៣៤របស់ខ្លួន

ក្រុមមេឃខៀវ Man City នឹងទទួលបានពានលីគកំពូលមួយនេះជាលើកទី៣ ក្នុងរយៈពេល៤រដូវកាលប្រសិនបើក្រុមលេខManchester United ចាញ់ម្ចាស់ផ្ទះ Liverpool ដែលត្រូវប្រកួតគ្នារាត្រីថ្ងៃទី២ ឧសភានេះ។

ការប្រកួតជាមួយក្រុម Crystal Palace ក្រុមភ្ញៀវ Man City បានគ្រប់គ្រងបាល់ស្ទើរតែពាក់កណ្តាលតារាងទៅហើយ ដោយមាន៧០ភាគរយ ខណៈដែលក្រុមម្ចាស់ផ្ទះមានតែ៣០ភាគរយប៉ុណ្ណោះ។ ការប្រកួតក្នុងតង់ទី១ ក្រុមទាំង២មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេ គឺលទ្ធផល០ទល់នឹង០។

ចូលដល់ការប្រកួតក្នុងតង់ទី២ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Sergio Agueroបានរកគ្រាប់បាល់១គ្រាប់នាំមុខនៅនាទីទី៥៧ ដោយការបញ្ចូលបាល់យ៉ាងល្អពីកីឡាករ Mendy។ ចូលដល់នាទីទី៥៩ កីឡាករ FerranTorres បានស៊ុតមួយគ្រាប់ទៀតធ្វើចប់ការប្រកួតក្រុម Man City យកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ២ទល់០។

ក្រុមរបស់លោក Roy Hodgson មានឱកាសនៅក្នុងតង់ទី១ តាមរយៈការព្យាយាមស៊ុតរបស់កីឡាករ Christian Benteke ដែលបានតែតបាល់បញ្ចូលទីយ៉ាងល្អ និងបានស៊ុតពីចម្ងាយចំយ៉ាងខ្លាំង ប៉ុន្តែត្រូវបានអ្នកចាំទី Ederson របស់ក្រុម Man City ជួយសង្គ្រោះបាន។

ក្រុមរបស់លោក Guardiola នឹងក្លាយជាម្ចាស់ជើងឯកជាថ្មីម្តងទៀតបន្ទាប់ពីការបាត់បង់ពាននេះទៅ Liverpool កាលពីរដូវកាលមុន។ បច្ចុប្បន្នក្រុម Man City កំពុងឈរកំពូលតារាងមាន៨០ពិន្ទុ ក្នុង៣៤ប្រកួត លើសក្រុមលេខ២ Manchester United ១៣ពិន្ទុ ដែលមាន៦៧ពិន្ទុ ក្នុង៣៣ប្រកួត ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print