ខេត្តកណ្តាល: នៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២១ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមគោរពជម្រាបជូនបណ្តាញសារព័ត៌មាន និងសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប ថ្មីៗនេះ មានជនអនាមិក បានបង្កើតគណនីហ្វេសបុកក្លែងក្លាយ ឈ្មោះ Chhoeun Sochett ហើយបានយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដាក់រូប Cover និង រូប Profile។
សូមបញ្ជាក់ថា គណនីហ្វេសបុកផ្លូវការ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានតែមួយគត់គឺឈ្មោះ Chhoeun Sochett មានរូប Profile ពាក់ឯកសណ្ឋានអ
ការងារ និងពាក់ម៉ាសពណ៌ខ្មៅ។
ស្នងការនគរបាលខេត្តកណ្តាល សូមបដិសេធទាំងស្រុកចំពោះ គណនីហ្វេសបុកខាងលើ ដែលជនអនាមិកបានបង្កើតឡើងក្នុងចេតនាទុច្ចរិតណាមួយ ហើយសូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមានការប្រុងប្រយ័ត្នចំពោះ គណនីហ្វេសបុក ឈ្មោះ Chhoeun Sochett (ក្លែងក្លាយ) សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណជនខាងលើ យកមកផ្តន្ទាទោសឱ្យខាងតែបាន។
អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ។
សូមអរគុណ!!!