ភ្នំពេញ, សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “ ទិវាសេរីភាពសារព័ត៌មានសកលលោក * លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាទីស្រឡាញ់រាប់អានទាំងអស់គ្នា !
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែល កំពុងបំពេញការងារលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៨ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខឧសភា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពនការបញ្ចេញមតិ សេរីភាព ខាងសារព័ត៌មាន ការលើកស្ទួយនូវឯករាជភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុនិយម និងធានា សុវត្ថិភាពដល់អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចតាមវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យខ្លាច ព្រមទាំងជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មានឱ្យកាន់តែសកម្មថែមទៀតដើម្បីបំរើផលប្រយោជន៍ សាធារណជនក្នុងការចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម និងសុខដុមនីយកម្មសកល ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិទូទាំងសកលលោក។
ទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៨ ឆ្នាំនេះ បានលើកយកប្រធានបទស្តីពី ផលប្រយោជន៍នព័ត៌មានចំពោះសាធារណជន * គឺពិតជាមានសារសំខាន់ណាស់ ហើយស្រប ទៅនឹងស្ថានភាពជាក់ស្ដែងដែលមនុស្សទូទាំងសកលលោកបានចាត់ទុកថា ព័ត៌មានគឺជាចំណី អាហារប្រចាំថ្ងៃរបស់ពួកគេដែលមិនអាចខ្វះបាន ជាពិសេសនៅក្នុងកាលៈទេសៈដែលសកលលោក បាននិងកំពុងទទួលរងនូវមហន្តរាយ និងសោកនាដកម្មការឆ្លងរាតត្បាតសកលនៃជំងឺកូវីដ-១៩ ដែលបានឆក់យកអាយុជីវិតមនុស្សនៅលើសកលលោកអស់ជាងបីលាននាក់ ហើយមនុស្សជិត ១៥០លាននាក់ បានឆ្លងមេរោគដ៏កាចសាហាវនេះ។ ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ វិស័យ និងប្រទេសជាតិនាពេលកន្លងមកដែលទោះបីសភាពការណ៍នៅលើសកលលោកក៏ដូចជានៅក្នុង ព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏បងប្អូនអ្នកសារព័ត៌មានបានខិតខំពុះពារជំនះរាល់ឧបសគ្គប្រឈមនឹងគ្រោះថ្នាក់បំពេញការងារ របស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជនបានយល់ដឹងពីសភាពការណ៍ ពិតដែលបានកើតឡើងនៅក្នុងប្រទេស និងការវិវត្តនៃសភាពការណ៍នៅលើសកលលោកយ៉ាង ទូលំទូលាយ និងរហ័សទាន់ពេលវេលា ជាពិសេសវិធានការបង្ការជំងឺឆ្លងកូដ-១៩ របស់ក្រសួង សុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលការបិទខ្ទប់ភូមិសាស្ត្រមួយចំនួននៅក្នុងប្រទេស និង វិធានការនានាដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូរ៉ដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បងប្អូនអ្នកសារព័ត៌មានទាំងអស់ជាទីស្រឡាញ់រាប់អាន !
ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនិងប្រកបដោយគ្រោះថ្នាក់នេះ ខ្ញុំសូមឱ្យអ្នកសារព័ត៌មាន ទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់សារអប់រំ និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រម ទាំងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះនៅក្នុងតំបន់ ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍ ឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។
ខ្ញុំសូមបញ្ជាក់ជូនថា ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបាន ជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ។ ដូច្នេះសូមបងប្អូន ចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួង សុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន និងបន្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានជាទូទៅ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសដ៏ល្អមួយរួមជាមួយនិងការអនុវត្តវិធាន ការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងការផ្លាស់ប្តូររបៀបរស់នៅមានវិន័យតាមបែបគន្លង ថ្មី ដែលអាចជួយការពារឱ្យប្រជាពលរដ្ឋយើងរួចផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដើម្បី ឈានទៅបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ នៅពេលឆាប់ៗខាងមុខនេះ និងកាត់ ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅថ្ងៃអនាគត។
ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានទាំងអស់បង្កើន ការយកចិត្តទុកដាក់សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជំនាញបច្ចេកទេស ព្រមទាំងសីលធម៌ដល់បងប្អូនអ្នកសារព័ត៌មានឱ្យមានការអភិវឌ្ឍខ្លួនដើរទាន់ការ រីកចម្រើនបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីសម្រួលដល់ការបំពេញភារកិច្ចមានប្រសិទ្ធភាព ព្រមទាំងចូលរួមអនុវត្តវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យ បានហ្មត់ចត់ខ្ជាប់ខ្លួន និងផ្លាស់ប្ដូររបៀបរស់នៅមានវិន័យតាមបបគន្លងថ្មីដើម្បីធានាសុវត្ថិភាព។
សូមអាននូវសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានពិភពលោក” លើកទី២៨ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ ទាំងស្រុងដូចខាងក្រោម៕