សម្តេចតេជោ សូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះសា្ថប័ន សារព័ត៌មាន និង់បងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំចូលរួមបំពេញការងារជូនសង្គម

ចែករំលែក៖

ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន ក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានពិភពលោក” លើកទី២៨ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ បានមានប្រសាសន៍ឲ្យតម្លៃដ៏ធំធេងចំពោះស្ថាប័នសារព័ត៌មាន ដោយ

សម្តេចតេជោ សូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះសា្ថប័ន សារព័ត៌មាន និង់បងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំចូលរួមបំពេញការងារជូនសង្គម ក្នុងការបំពេញភារកិច្ច ហើយដកស្រង់បទពិសោធន៍នេះបង្កើតនូវកាលានុវត្តភាពដើម្បីត្រៀមខ្លួន ទៅថ្ងៃអនាគតដែលអាចបឈមទៅនឹងជំងឺឆ្លងរាតត្បាតសកលថ្មី ដែលមិនអាចប៉ាន់ស្មានបាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ពីសកម្មភាពភាពរដ្ឋាភិបាល និងក្រសួងសុខាភិបាល រាល់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ជនរួមជាតិបានជ្រាបច្បាស់។

សម្តេចបន្តថា, ខ្ញុំសូមរំលឹកជាថ្មីម្តងទៀតដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ចលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំង សកលលោកសូមយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈជៀសវាង គិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរ ចលាចលនៅក្នុងសង្គម។ ទន្ទឹមនេះក៏សូមបន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដោយ ធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិ ដែល តែងតែប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងជនទុច្ចរិតដែលស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនជ្រូកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្ងៃថ្នូរ កិត្យានុភាពរបស់សា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលមិនអាចអត់ឱនបាន។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទទួលជោគជ័យក្នុង
ការបំពេញតួនាទីភារកិច្ចរបស់ខ្លួន និងសូមប្រកបពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print