ពិភពលោកមានពលរដ្ឋជិត ១,១ពាន់លាននាក់ហើយបានចាក់វ៉ាក់សាំង

ចែករំលែក៖

គិតតាមរបាយការណ៍ របស់ Pharmaceutical Technology គិតត្រឹមថ្ងៃទី៣០ ខែមេសា មានពលរដ្ឋនៅជុំវិញពិភពលោក រហូតដល់ទៅជិត១,១ពាន់លាននាក់ ហើយបានចាក់វ៉ាក់សាំង ដូសទីមួយ ក្នុងចំណោមពលរដ្ឋសរុបលើពិភពលោក៧,៨ពាន់លាននាក់។ ពលរដ្ឋដែលបានចាក់គ្រប់គ្រាន់ទាំងពីរដូសមានជាង ២៥១លាននាក់។
ប្រទេសដែលមានពលរដ្ឋចាក់វ៉ាក់សាំងច្រើនជាងគេ គឺចិន មានជាង២៧០លានដូស គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ២៧០លានដូសហើយ ត្រូវបានយកទៅចាក់ជូនប្រជាជន នៅទូទាំងប្រទេស។
ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនប្រជាជនដែលខ្លួនគិតថា ងាយប្រឈមមុខបំផុត។ សម្រាប់វ៉ាក់សាំងផលិតដោយចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ក្នុងនោះប្រទេសធំៗដូចជា ប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ីជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីចិន។
បើគិតអំពីចំនួននៃការចាក់វ៉ាក់សាំង ធៀបនឹងភាគរយនៃប្រជាជនសរុប ប្រទេសចិនត្រូវបានគេមើលឃើញថា មានសភាពយឺតបន្តិច ប៉ុន្តែបើគេសម្លឹងមើលទៅលើការគ្រប់គ្រងស្ថានការណ៍ COVID-19 វិញនោះ គឺចិនកំពុងអនុវត្តយ៉ាងតឹងរ៉ឹង ដោយឈានចូលឆ្នាំ២០២១នេះ ពុំទាន់មានករណីផ្ទុះការឆ្លងជាចង្កោម ត្រូវបានរាយការណ៍ទៀតនោះឡើយ។
ទីពីរ គឺអាមេរិក បានចាក់ជូនពលរដ្ឋជាង ២៣៧លាននាក់
ទី៣ ឥណ្ឌា ចាក់ជូនពលរដ្ឋបានជាង ១៥៣លាននាក់
ទី៤ អង់គ្លេស ៤៨លាននាក់ , ទី៥ ប្រេស៊ីល ៤៦លាននាក់ , ទី៦ អាល្លឺម៉ង់ ២៨លាននាក់ ទី៧ តួកគីមាន ២២លាននាក់, ទី៨ បារាំង មានជាង២១លាននាក់…៕

...

រូបភាព៖ zingnews

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print