ខេត្តកំពង់ធំ, សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
ទាំងយប់ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា យោងតាមលទ្ធផលនៃការ វិភាគសំណាកដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១៥នាក់បន្ថែមទៀត។ អ្នកជំងឺទាំង ១៥នាក់នេះសុទ្ធតែអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ក្នុង ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដូចមានរាយនាមខាងក្រោមក្នុងតារាង។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិលាបទងឲ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាលជាបន្តបន្ទាប់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទៅផ្តល់សំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅ សាលាបឋមសិក្សាឈើទាល ក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងត្រូវចូលរួមអនុវត្ត វិធាន “៣ការពារ ៣កុំ” ឲ្យបានខ្ជាប់ខ្ជួន ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ចំពោះក្រុមគ្រួសារ និងសង្គមជាតិ៕
ដោយ, សិលា