កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​ក្រសោប​​ជនអាវ៉ាសែ​ប្រុស​ស្រី​ចំនួន​២៦​នាក់​ ប្រមូលផ្ដុំ​គ្នា​ជក់​គ្រឿងញៀន​ ក្នុង​បន្ទប់​ខារ៉ាអូខេ​«​ពី​ភព​ថ្មី​» ស្រុក​កំ​រៀង

ចែករំលែក៖

ខេត្តបាត់ដំបង​៖ បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ប្រឆាំង​គ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបង​ បានឲ្យដឹងនៅថ្ងៃទី២​ ខែឧសភា​ ឆ្នាំ​២០២១ថា​ កម្លាំង​សមត្ថកិច្ចជំនាញ​ស្រុក-ខេត្ត​ បានសហការគុនា​ឆ្មក់​ចូល​ទៅ​បង្រ្កាប​ និងឃាត់ខ្លួនក្រុម​ជនអាវ៉ាសែ​ប្រុស​ស្រី​ចំនួន​២៦​នាក់​ ដែលលួចប្រមូលផ្ដុំ​គ្នា​ជក់​គ្រឿងញៀន​ និង បំពាន​បំរាម​វិធានការ​ក្រសួងសុខាភិបាល​ ក្នុង​បន្ទប់​ខារ៉ាអូខេមួយកន្លែងយីហោ​«​ពី​ភព​ថ្មី​»នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។ មិនតែប៉ុណ្ណោះ​ មន្ត្រី​ប្រឆាំង​គ្រឿងញៀន អះអាងថា​ ក្នុង​ចំណោម​មនុស្ស​ ២៦នាក់នេះ​ មាន​មនុស្ស​ចំនួន​១៧​នាក់ អាច​ប្រឈម​នឹង​ការ​ជាប់គុក​ ។

បេីតាមប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនខេត្ត លោក​សុខ និមល​ បាន​ឲ្យ​ដឹង​ថា ជន​ទំនើង​ទាំង​២៦​នាក់​នោះ មាន​ប្រុស​មាន​ស្រី ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​កំ​រៀង ចុះ​ទៅ​បង្ក្រាប​ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ​«​ពី​ភព​ថ្មី​» មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ខាងលើ​។ ការ​ជួបជុំ​គ្នា​យ៉ាង​ពពាក់ពពូន​នេះ ពួក​បាន​សម្ងំ​ប្រើប្រាស​ថ្នាំ​ញៀន និង បំពាន​បំរាម​របស់​រាជរដ្ឋាភិបាល និង វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​ថៅកែ​ទីតាំង​ខារ៉ាអូខេ ឈ្មោះ ឡេ​ង ណា​រ័​ត្ន ស្រី​អាយុ​៤៥​ឆ្នាំ ជា​អ្នក​សម្រប​ស​ម្រូ​ល​។ ​ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថ​មិ​ច្ចរក​ឃើញ​និង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ជា​វត្ថុ​តាង​។ បើ​យោង​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច ជន​ទាំង​២៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន គឺ មាន​ចំនួន​០៨​នាក់ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ខារ៉ាអូខេ ក្នុង​នោះ​មាន​ទាំង​ថៅកែ​ស្រី​និង​មេការ​ផង ក្រៅពី​នេះ​គឺជា​អតិថិជន​ដែល​វ​ង្វែ​ង​ផ្ទះ​។

ជន​ទាំង​០៨​នាក់​នោះ មាន ១​-ឈ្មោះ ឡេ​ង ណា​រ័​ត្ន ស្រី​អាយុ​៤៥​ឆ្នាំ ជា​ថៅកែ​ខារ៉ាអូខេ ២-​ឈ្មោះ សួន សំណាង ប្រុស​អាយុ​៣១​ឆ្នាំ​មេការ ៣​-ឈ្មោះ ហ៊ឹ​ម វ៉ា​ន់​ថា ស្រី​អាយុ​៤១​ឆ្នាំ អ្នក​ចាក់​ខារ៉ាអូខេ ៤​-ឈ្មោះ សូ សុវណ្ណ​ដា​រ៉ា ប្រុស​អាយុ​២៦​ឆ្នាំ មេការ ៥​-ឈ្មោះ ឃាង តុង​អ៊ី ប្រុស​អាយុ​១៧​ឆ្នាំ ជា​សន្តិសុខ ៦-​ឈ្មោះ គឹ​ម វី ស្រី​អាយុ​៣៤​ឆ្នាំ មេការ ៧-​ឈ្មោះ កុប ស្រី​ពេជ្រ ស្រី​អាយុ​២១​ឆ្នាំ ជា​បុគ្គលិក និង៨​-ឈ្មោះ សៅ ស្រី​ហៀ​ង ស្រី​អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​។

ដោយឡែក​ជន​ប្រុស ស្រី​ចំនួន​១៨​នាក់​ទៀត ជា​អតិថិជន ហើយ​ពួក​គេ​ទាំង​២៦​នាក់​ខាងលើ​នេះ​សុទ្ធតែ​អ្នក​រស់នៅ​ស្រុក​កំ​រៀង​។ ប៉ុន្តែ​លោក សុខ និមល ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អតិថិជន​វ​ង្វែ​ង​ផ្ទះ​ទាំង​១៨​នាក់​នេះ មាន​ចំនួន​០៩​នាក់ មិន​ជាប់​ពាក់ព័ន្ធ​ទេ ដោយសារ​យើង​រក​ឃើញ​ថា ពួក​គេ​នៅ​ខាងក្រៅ​បន្ទប់​ច្រៀង តែ​ក្រៅពី​នេះ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​ជាមួយនឹង​ថៅកែ​ខារ៉ាអូខេ ព្រោះ​ពួក​គេ​មាន​គ្រឿងញៀន និង បំពាន​បំរាម​កូ​វី​ដ​១៩ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​០១​ថង់ មាន​ទម្ងន់​៤,៤៤​ក្រាម រួម​ទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនរូបនេះ​ បន្តថា ជន​ដែល​ជាប់​សង្ស័យ​ចំនួន​១៧​នាក់ កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ព្រោះ​ពួក​គេ​ជាប់​សង្ស័យ​ពី​បទ ផ្តល់​ទីតាំង សម្រប​ស​ម្រូ​ល​ឲ្យ​ប្រព្រឹត្ត​បទល្មើស និង បំពាន​វិធាន​សុខា ភិបាល ដែល​ហាម​មិន​ឲ្យ​ជួបជុំ ក្នុង​អំឡុង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។ ចំណែក​មនុស្ស​ចំនួន​០៩​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​០៧​នាក់ ត្រូវ​បាន​ធ្វើការ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

បន្ថែមពីនេះ​​លោក​សុខ និមល​ បាន​សង្កត់ធ្ងន់ថា ពេល​នេះ​លោកស្នងការ​ខេត្តបាត់ដំបង​ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ បន្តការសួរនាំ​និង​កសាងសំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងនេះ​ ទៅ​កាន់​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print