ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១នេះលោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានអនុញ្ញាតអោយលោក ឆារស៏ វ៉ាន់ , លោក សៅ ភិរុន និងលោក ជិន ប៊ុនធឿន នាំយកអំណោយ មានអង្ករ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ យកទៅប្រគល់ជូនរដ្ឋបាលខណ្ឌឬស្សីកែវ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការចែកជូនបងប្អូនកងកំលាំងប្រចាំការក្នុងភូមិសាស្ត្ររបស់ខណ្ឌឬស្សីកែវ។
លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានផ្ដាំផ្ញើការសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំខណ្ឌតាមរយៈឯកឧត្តម ឆារស៏ វ៉ាន់ ដែលបានរៀបចំកងកំលាំងឯកភាពរបស់ខណ្ឌប្រចាំតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួនទាំងថ្ងៃយប់ដើម្បីសម្រេចអោយបាននូវបទបញ្ជារបស់រាជរដ្ឋាភិបាល មិនអោយមានការរីករាលដាលបន្តនូវជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ ។
ឆ្លៀតក្នុងឱកាសនោះ លោក ជា ពិសី ជាអភិបាលខណ្ឌឬស្សីកែវ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ និងនឿយហត់របស់កងកំលាំង ព្រមទាំងបានឧបត្ថម្ភជាអង្ករ គ្រឿងឧបភោគ-បរិភោគនៅពេលនេះ។ យើងខ្ញុំនឹងពាំនាំអំណោយដ៏ថ្លៃថ្លាទាំងនេះទៅប្រគល់ជូនដល់បងប្អូនកងកំលាំងអោយដល់ដៃគ្រប់ៗគ្នា ។
អំណោយដែលប្រគល់ជូនរដ្ឋបាលខណ្ឌនៅពេលនេះរួមមាន៖
១-អង្ករ ០២ តោន
២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង
៣-មី ១០កេសធំ ស្មើ ៦០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស
៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)
៦-អំបិល ០១បេ (មាន ២៥គីឡូ)
៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប
៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប
៩-ទឹកសុទ្ធ ARUNA ២០០កេស
១០-អាល់កុល ១៥០ លីត្រ
១១-ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់៕
ដោយ, សិលា