ព្រឹទ្ធសភាសម្តែងការដឹងគុណចំពោះក្រុមគ្រូពេទ្យ ដែលមកចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ÷ ព្រឹទ្ធសភាសូមសម្តែងនូវការគោរពកោតសរសើរប្រកបដោយការដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលបានអញ្ជើញមកផ្តល់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩លើកទី២ (ដូសទី២) ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទីប្រឹក្សា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមគ្រួសារសរុបចំនួន ៣៤៥នាក់ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

តំណាងឱ្យព្រឹទ្ធសភាលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសដែលលោកអគ្គលេខាធិការអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមគ្រូពេទ្យ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print