ឃ្លានផឹកណាស់ទាំងប្រុសទាំងស្រី៖​ មនុស្ស​ ៥នាក់​យករថយន្ត៣គ្រឿង ដាក់ព័ទ្ធជុំវិញកញ្ចុះរួចនាំគ្នាផឹកស៊ី កុំឲ្យគេដឹង មានអីកម្លាំងសមត្ថកិច្ចឡោមព័ទ្ធក្របួចបានទាំងអស់

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក វណ្ណ ហាស់វារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ សហការ​ជាមួយ​កម្លាំងអធិការដ្ឋានខណ្ឌមានជ័យ​ ដឹកនាំ​កម្លាំងចម្រុះរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះឡោមព័ទ្ធបង្រ្កាប​ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន​៥នាក់ ដែលជួបជុំគ្នាហូបចុកផឹកស្រាជល់កែវយ៉ាងសប្បាយរីករាយ ល្មើស​នឹងបំពាន​បំរាម​របស់​រាជរដ្ឋាភិបាល និង វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ ។ ក្នុង​ប្រតិបត្តិការ​នេះ​ ពេល​កម្លាំង​សមត្ថកិច្ច​ចុះបង្រ្កាប​ជាក់ស្ដែង​ ខណៈដែល​ជនប្រុសស្រីខាងលេីនេះ​ បានយករថយន្តចំនួ​ ៣គ្រឿងព័ទ្ធជុំវិញបាំងកុំឲ្យគេឃើញ នៅចំណុចច្រកចូលសាលាខណ្ឌមានជ័យ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ ក្រោយ​បង្រ្កាប​ និងឃាត់ខ្លួនពួកគេទាំង៥នាក់នេះ​ សមត្ថកិច្ចបានធ្វើការសាកសួរ និងប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ យកទៅអប់រំណែនាំធ្វើការតាមច្បាប់ និងដកហូតរថយន្ត៣គ្រឿង និងម៉ូតូ៣គ្រឿងទុកបណ្ដោះអាសន្នសិន​ រង់ចាំ​ការសម្រេច​របស់ថ្នាក់លេីនាពេលក្រោយ។ ជាមួយគ្នានេះ​ ​លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមការអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន និងចូលរួម អនុវត្តនូវសេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាល ដែលបានចេញសេចក្ដីសម្រេច បិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ៕ដោយ៖សហការី

...

https://www.youtube.com/watch?v=gbBuOcTLsDY

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print