មីយ៉ាន់ម៉ា៖ ក្រុមជនជាតិភាគតិចប្រដាប់ដោយអាវុធបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធា

ចែករំលែក៖

នៅថ្ងៃទី៣ខែឧសភា កម្លាំងទាហានឯករាជ្យ Kachin (KIA) ដែលជាក្រុមជនជាតិភាគតិចប្រដាប់អាវុធធំបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រកាសថា បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់យោធា ដែលបានចូលរួមវាយលុកទៅលើក្រុមនេះនៅតាមដែនអាកាស។
អ្នកនាំពាក្យក្រុមទាហាន Kachin លោក Naw Bu បានឱ្យដឹងថា ឧទ្ធម្ភាគចក្ររងការវាយប្រហារបាញ់ទម្លាក់នៅវេលាម៉ោង១០និង២០ នាទីព្រឹកថ្ងៃទី ៣ខែឧសភា ស្ថិតនៅក្នុងស្រុក Moemauk ស្ថិតនៅក្នុងខេត្ត Kachin ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Naw Bu បានបញ្ជាក់ថា កម្លាំងទាហានមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមដែនអាកាសនៅវេលាម៉ោង៨ និង៩នាទីព្រឹក ថ្ងៃទី ៣ខែឧសភា តាមយន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្រ។ ដូច្នេះ កម្លាំងទាហានឯករាជ្យ Kachin ត្រូវតែវាយបកវិញ ។
តាមអង្គការសហប្រជាជាតិបានឱ្យដឹងថា មានពលរដ្ឋមីយ៉ាន់ម៉ារាប់សិបពាន់នាក់ ត្រូវចាកចេញពីផ្ទះសម្បែង ដោយសារតែការវាយប្រហាររវាងកម្លាំងទាហានរដ្ឋាភិបាលនិឹងក្រុមទាហានជនជាតិភាកតិចនៅក្នុងប្រទេសនេះ។
ការវាយប្រហារកើតឡើងនៅតំបន់ព្រំដែនជាប់ប្រទេសថៃបណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋថៃរស់នៅតំបន់ព្រំដែន។ កាលពីថ្ងៃទី ២ខែឧសភា មានពលរដ្ឋថៃ២ភូមិត្រូវជម្លៀសចេញ ដោយខ្លាចរងផលប៉ះពាល់ដោយសារតែការវាយប្រហារគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា៕ ដោយ សាធី

...

រូបភាព៖ The Irrawaddy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print