តុលាការកំពូលស៊ីរី បានអនុម័តបញ្ជីឈ្មោះបេក្ខភាពប្រធានាធិបតី សម្រាប់ប្រកួតប្រជែងតំណែងប្រធានាធិបតី ក្នុងនោះមានប្រធានាធិបតីអាល់ អាសាដ និងបេក្ខភាពពីររូបទៀតសម្រាប់ប្រជែងតំណែងប្រធានាធិបតី ក្នុងការបោះឆ្នោតនៅថ្ងៃទី២៦ខែឧសភា។
កន្លងមកក្រុមអ្នកបង្កើតច្បាប់ស៊ីរី បានបោះឆ្នោតអនុម័តបេក្ខភាព ប្រធានាធិបតីនៅថ្ងៃទី ២៨ខែមេសា។ ក្នុងចំណោមបេក្ខភាពទាំង៣រូប គឺប្រធានាធិបតីអាល់ អាសាដ អាចនឹងមានសង្ឃឹមជាប់ឆ្នោតអាណត្តិទី៣ជាបន្តទៀត។
តាមច្បាប់រដ្ឋធម្មនុញ្ញ បេក្ខភាពដែលមានគ្រប់លក្ខខណ្ឌឈរឈ្មោះជាបេក្ខភាពប្រធានាធិតីគឺត្រូវទទួលបានការគាំទ្រយ៉ាងតិចពីតំណាងរាស្ត្រ៣៥រូប ក្នុងចំណោម ២៥០រូបក្នុងសភា។
ការបោះឆ្នោតនៅក្នុងប្រទេសស៊ីរី កើតឡើងក្នុងពេលដែលប្រទេសនេះស្ថិតនៅក្នុងសង្គ្រាមរយៈពេល១១ឆ្នាំកន្លងមកហើយ។ នេះជាលើកទីពីរ ដែលស៊ីរីរៀបចំការបោះឆ្នោតប្រធានាធិបតីចាប់តាំងពីសង្គ្រាមស៊ីវិលផ្ទុះឡើង សម្លាប់មនុស្សជាង៣៨៧ពាន់នាក់ និងរាប់លាននាក់ត្រូវចាកចេញពីផ្ទះសម្បែង៕ ដោយ សាធី
រូបភាព៖ TTXVN