ខេត្តរតនគិរី៖ នៅសាលមហោស្រពសម្តេចតេជោហ៊ុនសែនបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៥ទិវារអន្តរជាតិនារី៨ មិនាឆ្នាំ២០១៦ក្រោមប្រធានបទវិនិយោគលើសមភាពយេនឌ័រដើម្បីអភិវឌ្ឍន៍ប្រកបដោយចេរភាព។
ប្រារព្វពិធីនេះចាប់ផ្តើមឡើងនៅវេលាម៉ោង៣និង១០នាទីល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ដែលរៀបចំឡើងដោយមន្ទីរកិច្ចការនារីក្រោមអធិបតីភាពលោក ថង សាវុន អភិបាលខេត្តអភិបាលរងខេត្តមន្ទីរជំុវិញខេត្តកងយុវនារីទាំងពីរប្រភេទនិងសហភាពសហព័ន្ធយុវជនខេត្តព្រមទាំងស្រ្តីសិស្សានុសិស្សជាច្រើនកុះករផងដែរ។
បន្ទាប់ពីរអ្នកស្រីចក់ មើលប្រធានមន្ទីរកិច្ចការនារីបានឡើងអានរបាយការណ៍បូកសរុបពីរការតស៊ួររបស់ស្រ្តីដើម្បីរកសិទ្ធកម្លាំងពលកម្មអោយស្មើរបុរសនោះមក។
ក្នុងឱកាសនោះលោកថង សាវុនអភិបាលនៃគណ:អភិបាលខេត្តបានលើកឡើងពីប្រធានបទវិនិយោគលើសមភាពយេនឌ័រដើម្បើកិច្ចអភិវឌ្ឍន៍ប្រកបដោយចេរភាពនិងលើកកម្ពស់ស្ត្រីគ្រប់រូបជាមាតានៅក្នុងក្រុមគ្រួសារទូទាំងប្រទេសផងដែរ។
ហើយលោកក៍បានលើកឡើងច្បាប់ចរាចរណ៍ថ្មីដែលដាក់ឲ្យអនុវត្តន៍ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះមិនត្រូវយោគយល់សំម្បីតែរថយន្តរបស់លោកផ្ទល់ក៍ត្រូវផាកពិន័យដែរព្រោះច្បាប់ថ្មីព្រៀបបីដូចជាជំងឺអញ្ចឹងមិនថាអ្នកធំឬអ្នកតូចអ្នកក្រឬអ្នកមានព្រះសង្ឃនិងគ្រហស្ថនោះទេ។
ជាចុងក្រោយលោកអភិបាលខេត្តក៍បានជូនវត្ថុអនុស្សាវរីយ៍ដល់អតីតមន្ត្រីរាជការជាស្ត្រីដែលបានចូលនិវត្តនិងចែកជូនអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមន្ទីរកិច្ចការនារីខេត្តដល់ជនចាស់ជរាក្រីក្រជាស្ត្រីចំនួន៥០នាក់ក្នុងម្នាក់ៗទទួលបានសារុង១និងថវិកាចំនួន៥ពាន់រៀលនិងប្រជាពលរដ្ឋក្រីក្រចំនួន៥០នាក់ទៀតក្នុងម្នាក់ៗទទួលបានថវិការចំនួន១ម៉ឺនរៀលព្រមទាំងសិស្សានុសិស្សដែលបានចូលរួមចំនួន៨០នាក់ក្នុងម្នាក់ៗទទួលបានសៀវភៅ១ក្បាលនិងប៊ិច១ដើមផងដែរ៕
ដោយ៖ វុទ្ធ ឦសាន