សង្ស័យបែកថ្នាំយកប្រេងម៉ាស៊ូតចាក់ដុតផ្ទះឆេះស្លាប់ទាំងខ្លួនឯង

ចែករំលែក៖

ខេត្តបាត់ដំបង៖ មនុស្សម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយដែលកើតឡើងនៅវេលាម៉ោង១៩និង០០នាទី
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី២០ ស្ថិតក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះគឺធ្វើឱ្យឆេះផ្ទះតម្កល់០១ខ្នង ទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ (ខូចខាត ៨០%) ដែលមានម្ចាស់ផ្ទះឈ្មោះ ទុយ សាឡៅ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សម្ភារខូចខាតក្នុងនោះមាន៖
-ទូរទស្សន៍១គ្រឿង (ខូចខាតទាំងស្រុង)
-តុឈើ២ (ខូចខាតទាំងស្រុង)
-ទូខោអាវ១ (ខូចខាតទាំងស្រុង)
-ម៉ាស៊ីនដេរ១គ្រឿង(ខូចខាតទាំងស្រុង)
-សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅរួមនិងឯកសារផ្សេងទៀត ព្រមទាំងសម្លៀកបំពាក់មួយចំនួន (ខូចខាតទាំងស្រុង)ផងដែរ។សរុបការខូចខាតប្រហែល ៣០.០០០.០០០រៀល (សាមសិបលានរៀល)។

ចំណែកអ្នកស្លាប់នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះមានឈ្មោះ រើន ឡី ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង(ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ )។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆេះផ្ទះនេះដោយសារតែជនរងគ្រោះដែលស្លាប់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងបែកថ្នាំ បានយកប្រេងម៉ាស៊ូតដុតផ្ទះខ្លួនឯងក៏បណ្ដាលឱ្យឆេះឡើងតែម្តង
ហើយភ្លាមៗនោះសមត្ថកិច្ចស្រុកបានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿង
និងគោយន្តច្នៃដឹកទឹក១គ្រឿងចេញធ្វើអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន៤ឡានផងដែរ៕

...

ដោយ៖  ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print