ក្រសួងធនធានទឹក : ចាប់ពីថ្ងៃទី៥-១១ ខែឧសភា ឆ្នាំ២០២១ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាល ទំនាបកណ្តាល

ចែករំលែក៖

ភ្នំពេញ, ចាប់ពីថ្ងៃទី៥-១១ ខែឧសភា ឆ្នាំ២០២១ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាល ទំនាបកណ្តាល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ស្ដីពី ស្ថានភាពធាតុអាកាស

ចាប់ពីថ្ងៃទី៥-១១ ខែឧសភា ឆ្នាំ២០២១។
ជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី រំកិលគ្របដណ្ដប់បក់មកលើប្រទេសកម្ពុជា ។ ទន្ទឹមនឹងរដូវវស្សាឆ្នាំ២០២១ និងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C |
– នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ ។ រីឯបណ្តាខេត្តនៅភាគខាងត្បូង ភាគ ពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ក្នុងកម្រិតពីមធ្យមទៅ ច្រើន ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ។
អាស័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបន្ត ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាល ទំនាបកណ្តាល ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print