បុគ្គលិកសុខាភិបាលជប៉ុនមិនព្រមបម្រើក្នុងការប្រកួតកីឡាអូឡំពិកទីក្រុងតូក្យូនោះឡើយ

ចែករំលែក៖

គណៈកម្មការអូឡាំពិកទីក្រុងតូក្យូ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីសមាគមគ្រូពេទ្យជប៉ុន ក្រោយស្នើឱ្យក្រុមគ្រូពេទ្យ ៥០០នាក់ចូលបម្រើក្នុងការប្រកួតកីឡាអូឡាំពិកនាពេលខាងមុខ ។
តាមគេហទំព័រ The Guardian របស់អង់គ្លេសបានផ្សាយថា សំណើខាងលើកើតឡើងក្រោយពេលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC និងគណៈកម្មាធិការអូឡាំពិកទីក្រុងតូក្យូ បានសម្រេចរក្សាការរៀបចំប្រកួតកីឡាអូឡាំពិកដដែល បើទោះបីមានការឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់ក្តី។ ក្រុមអ្នកជំនាញបានព្រមានថា ការរៀបចំប្រកួតកីឡាអូឡំពិក គឺជាការដាក់គំនាបយ៉ាងខ្លាំងដល់ក្រុមគ្រូពេទ្យនៅជប៉ុន។
គិតមកដល់ថ្ងៃទី៤ខែឧសភា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសជប៉ុនដោយកូវីដ-១៩ កើនឡើងដល់ជាង១ម៉ឺននាក់ហើយ គឺខ្ពស់បំផុតក្នុងតំបន់ ។ បុគ្គលិកសុខាភិបាលនៅទីក្រុងតូក្យូ និងតំបន់ជាច្រើនត្រូវធ្វើការយ៉ាងនឿយហត់ ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។
ខេត្ត អូសាកា គឺជាតំបន់ដែលមានករណីឆ្លងកូវីដ-១៩ច្រើនលំដាប់ទី៤នៅក្នុងប្រទេសជប៉ុន ហើយពេលនេះមន្ទីរពេទ្យពេញអស់ មិនមានគ្រែពេទ្យសម្រាប់អ្នកជំងឺធ្ងន់នៅឡើយទេ ។ គណៈកម្មាធិការអូឡាំពិក តូក្យូ បានឱ្យដឹងថា ត្រូវការបុគ្គលិកពេទ្យ១ម៉ឺននាក់ ដើម្បីបម្រើនៅក្នុងការប្រកួតកីឡាអូឡាំពិក៕ ដោយ សាធី

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print