ក្រសួងសុខាភិបាល អនុញ្ញាតឲ្យសេវាសុខាភិបាលឯកជន ចំនួន ០៣ ទីតាំង មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាជ្រាបថា ក្រសួងបាន អនុញ្ញាតជាផ្លូវការ ឲ្យសេវាសុខាភិបាលឯកជនចំនួន៣ ទីតាំងនឹងមានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ.១៩ ។ សេវា សុខាភិបាលឯកជនទាំងនោះបានទទួលសិទ្ធិធ្វើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ១៩ ផងដែរ ហើយសេវាសុខាភិបាលឯកជននោះ មានឈ្មោះ និងអស័យដ្ឋានដូចខាងក្រោម ៖

១. មន្ទីរពេទ្យ សង់ត្រាល់ ផ្ទះលេខ ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២. មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣.មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទទួលបាននូវសេចក្ដីជូនព័ត៌មាននេះ សូមសាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ សូមធ្វើការទំនាក់ទំនងតាម អស័យដ្ឋានខាងលើ ពាក់ព័ន្ធនឹងការពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ.១៩៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print