អបអរសាទរ និងរីករាយណាស់ ! អ្នកជំងឺកូវីដ-១៩ ចំនួន ១២៧នាក់បន្ថែមទៀតនៅកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញ

ចែករំលែក៖

ភ្នំពេញ, មហាអបអរសាទរ និងរីករាយណាស់ ! ពេលទទួលដំណឹងថា, អ្នកជំងឺកូវីដ-១៩ ចំនួន ១២៧នាក់បន្ថែមទៀតនៅកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ
ត្រឡប់ទៅផ្ទះវិញ ខណះបានជាសះស្បើយ ។

សូមបញ្ជាក់ថា, មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ គឺអ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
ជនរួមជាតិថ្លែងអំណរគុណរកទីបំផុតគ្មានដល់ TYDA ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩, ទាំងលោកគ្រូពេទ្យទាំងអស់ អាជ្ញាធរ ជំនាញសុខាភិបាល ក្រសួងសុខាភិបាល ប្រមុខរាជរដ្ឋាភិបាល បានគិតពីប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print