លោក ហ៊ុន ម៉ាណែត : រូបភាពដែលមើលទៅធ្វើអោយអារម្មណ៏រំភើបផង ក្តុកក្តួលផង🥲

ចែករំលែក៖

ភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លោកបានបង្ហោះនូវរូបភាពគួរឲ្យក្តុកក្តួល អាណិតពន់ពេកទៅលើកុមារតូចដែលមានជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយ។

លោកបានថ្លែងយ៉ាងដូច្នេះថា, រូបភាពដែលមើលទៅធ្វើអោយអារម្មណ៏រំភើបផង ក្តុកក្តួលផង🥲។
លោកបន្តថា, ជំងឺកូវីដ១៩ មិនយោគយល់ដល់ក្មេងឬចាស់ទេ វាអាចឆ្លងរាលដាលដល់មនុស្សគ្រប់រូប។

ទោះជាយ៉ាងណា ក៏សូមអបអរសាទេដល់ក្មួយទាំងពីរដែលបានជាសះស្បើយ និងសូមអរគុណដល់ក្រុមគ្រូពេទ្យនិងសេវាជួរមុខទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាល ថែទាំសុខភាព និងសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនិងមន្ទីរព្យាបាលជម្ងឺកូវីដ១៩។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print