បាតុកម្មក្លាយជាហឹង្សានៅកូឡាំប៊ី ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

បាតុកម្មបានកើតឡើងនៅទូទាំងប្រទេសកូឡំប៊ី បណ្តាលឲ្យមនុស្ស ១៩នាក់ស្លាប់ និងជាង ៨០០នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ ។

បណ្តាញព័ត៌មាន Channel News Asia នៅថ្ងៃទី ៤ ខែឧសភា បានផ្សាយថា អង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពប្រើហិង្សាទៅលើក្រុមបាតុករ នៅកូឡំប៊ី បណ្តាលឲ្យមនុស្ស ៨៩នាក់ បាត់ខ្លួន និងស្លាប់១៩ នាក់ របួស ៨៤៦នាក់ ។

ចាប់ពីថ្ងៃទី ២៨ខែមេសា ពលរដ្ឋកូឡំបី រាប់សិបពាន់នាក់ បាននាំគ្នាដង្ហែរក្បួនបាតុកម្មប្រឆាំង ច្បាប់កែទម្រង់ប្រព័ន្ថពន្ធដា។ ក្រោយមកបាតុកម្មក៏បានរាលដាលជាទ្រង់ទ្រាយធំ ដោយមានគោលដៅ ប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី Ivan Duque ។

ក្រសួងការពារជាតិកូឡំប៊ី បានដាក់ពង្រាយកម្លាំងទាហាន ៤៧៥០០នាក់ ដើម្បីគ្រប់គ្រងស្ថានភាពដោយមានទាំងឧទ្ធម្ភាគចក្រហោះហើរពីលើអាកាសផងដែរ។ ក្រសួងការពារជាតិ បានប្រកាសថា បាតុកម្ម មានការរៀបចំទុកជាមុនដោយមានការគំាទ្រផ្តល់ជំនួយពីក្រុមជនល្មើស។

រដ្ឋមន្ត្រីក្រសួងការពារជាតិ Molano បានបញ្ជាក់ថា «កម្លាំងទាហានចាំបាច់ត្រូវតែទប់ស្កាត់ក្រុមជ្រុលនិយមដែលបានឆ្លៀងឱកាសដើម្បីបំផ្លាញសន្តិសុខជាតិ»៕

...

រូបភាព៖ Plo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print