រដ្ឋមន្ត្រីក្រសួងការងារ​ បេីកកិច្ចប្រជុំគណៈកម្មការតាមប្រព័ន្ធអនឡាញ (Zoom)

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណ:កម្មការដេីម្បីអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល​ ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ ក្នុងវិស័យការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ នៅវេលាម៉ោង ៣​ និង៣០រសៀលថ្ងៃទី៥​ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជេីញបេីកកិច្ចប្រជុំគណៈកម្មការតាមប្រព័ន្ធអនឡាញ (Zoom)។ នេះបើ​យោង​តាម​ការ​បង្ហោះ​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​របស់លោកបណ្ឌិត អ៉ិត សំហេង។

ក្នុង​កិច្ចប្រជុំគណៈកម្មការតាមប្រព័ន្ធអនឡាញ (Zoom) ខា​ងលើ​នេះ ដែលមានការចូលរួមពីសមាសភាពថ្នាក់ដឹកនាំ​ មន្រ្តីរាជការក្រសួង​ និងមន្ទីរការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីខេត្ត ដើម្បីផ្សព្វផ្សាយនូវគោលការណ៍​ និងវិធានការនានារបស់រាជរដ្ឋាភិបាល​ និងផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ​ មន្រ្តីរាជការនៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួង​ និងមន្ទីររាជធានីខេត្ត​ ត្រូវខិតខំ​យកចិត្តទុកដាក់បំពេញភារកិច្ចតាមរបៀបធ្វេីការតាមបែបគន្លងថ្មីឲ្យទទួលបានប្រសិទ្ធភាព​ ជាពិសេសយកចិត្តទុកដាក់អនុវត្តនូវវិធានការ៣កុំ​ និង៣​ការពារ​ ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print