អ្នកនៅរាជធានីភ្នំពេញអាចចេញទៅខេត្តបាន តែត្រូវគោរពវិធានការខេត្តនោះ, អ្នកខេត្តអាចចូលភ្នំពេញបាន តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ !

ចែករំលែក៖

ភ្នំពេញ, អ្នកនៅរាជធានីភ្នំពេញអាចចេញទៅខេត្តបាន តែត្រូវគោរពវិធានការខេត្តនោះ, អ្នកខេត្តអាចចូលភ្នំពេញបាន តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ។ នេះជាការលើកឡើងពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១។ លោកអភិបាលរាជធានីភ្នំពេញ ថ្លែងបែបនេះខណៈ ! អ្វីដែលជាចម្ងល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការចេញ-ចូលរាជធានីភ្នំពេញ ក្រោយបញ្ចប់ការបិទខ្ទប់ (Lockdown) ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអះអាងថា សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចធ្វើដំណើរចេញទៅតាមបណ្ដាខេត្តផ្សេងៗបាន ប៉ុន្ដែត្រូវតែគោរពតាមវិធានរបស់ខេត្តនីមួយៗ ដែលខ្លួនចង់ទៅ ពិសេសការតម្រូវឲ្យយកសំណាក ឬការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិតជាដើម។

នៅក្នុងសន្និសីទសារព័ត៌មានលោកបានថ្លែងទៀតថា, ដោយឡែក សម្រាប់អ្នកដែលរស់នៅតាមបណ្ដាខេត្ត ដែលមិនមានហានិភ័យ ពោលមិនមានការឆ្លងរីករាលដាលខ្លាំងនោះ ក៏អាចធ្វើដំណើរចូលមករាជធានីភ្នំពេញបានដូចគ្នាផងដែរ ប៉ុន្ដែត្រូវតែគោរពតាមវិធានការនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសត្រូវកំណត់ច្បាស់ បុគ្គលនោះមិនមែនជាអ្នកមកពីតំបន់ហានិភ័យ។

លោក កើត ឆែ បានបញ្ជាក់ថា, តាមរយៈសេចក្ដីណែនាំថ្ងៃទី០៤ ខែឧសភា របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់ចំណុចទី៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្ដ្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ ពិសេសអ្វីដែលប្រមុខរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ តំបន់មួយចំនួននៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល គឺជាវិធានការ ដែលល្អបំផុតនិងទាន់ពេលវេលា ក្នុងរយៈពេល ១៤ថ្ងៃ និងបន្តចំនួនមួយសប្តាហ៍ទៀតសរុប ២១ថ្ងៃ ធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្ដាល ទប់សភាពការណ៍បាន កំណត់បានយ៉ាងច្បាស់ពីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីធ្វើការគ្រប់គ្រង កុំឲ្យមានការរីករាលដាលបន្ត។
លោកអភិបាលរងរាជធានីភ្នំពេញបានបន្តថា,ប្រសិនបើប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុនសែន មិនមានវិធានការខាងលើនេះទេ ជំងឺកូវីដ19 អាចនឹងឆ្លងរាលដាលបែកសាយ នៅទូទាំងប្រទេស ដោយសារតែប្រជាពលរដ្ឋរបស់យើង គាត់អាចនឹងធ្វើដំណើរទៅតាមតំបន់ផ្សេងៗ ក្នុងថ្ងៃឈប់សម្រាក ក៏ដូចជាទៅជួបជុំញាតិមិត្តក្រុមគ្រួសារ។ ប៉ុន្តែការបិទក្នុងរយៈពេល២១ ថ្ងៃនេះ មិនត្រឹមតែគ្រប់គ្រងការរីករាលដាលជំងឺកូវីដ19 បាននោះទេ  គឺយើងបានកំណត់នៅតំបន់ណាដែលចាត់ទុកថាជាកន្លែងរាលដោយធ្ងន់ធ្ងរ ការ រាលដាលមធ្យម រាលដាលស្រាល ដូចជានៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងពីតំបន់ទាំងបីនោះបានច្បាស់ នឹងមានវិធានការគ្រប់បែបយ៉ាងសម្រាប់ជួយដល់ប្រជាពលរដ្ឋរួចផុតពីជំងឺ covid 19៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print