តំណាងលោករដ្ឋមន្ត្រី លឹម គានហោ បាននាំនូវសម្ភារបរិក្ខាពេទ្យមួយចំនួន សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល : រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ជាថ្មីម្តងទៀត បានពាំនាំនូវសម្ភារបរិក្ខាពេទ្យមួយចំនួន សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកពញាឮ មានដូចជា អាល់កុល ចំនួន ១.៥០០ លីត្រ, ម៉ាស់ N95 ចំនួន ៥.០០០ ម៉ាស់, ស្រោមដៃ ចំនួន ៥.០០០, របាំងមុខ ចំនួន ៣០០ និងខោអាវយកសំណាក ចំនួន ៣០០ កំប្លេរ ។

សូមជម្រាបជូនថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីត-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទីតាំងវិទ្យាល័យ ទេពប្រណម និងអាគារវប្បធម៌ស៊ុយសុផាន ស្ថិតក្នុងស្រុកពញាឮ ត្រូវបានប្រែក្លាយទៅជាមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកពីបណ្តាខេត្តផ្សេងៗ និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកពញាឮបានប្រមាណជាង ៤០០ នាក់ និងការធ្វើចត្តាឡីស័កនៅតាមផ្ទះប្រមាណ ៣ ពាន់នាក់ផ្សេងទៀត ។
ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរពីការឆ្លងរាតត្បាតនៃជំងឺកូវីត-១៩ ដែលបង្កឡើងដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានតម្រូវឲ្យរដ្ឋបាលស្រុកពញាឮ ប្រែក្លាយទីតាំងសាលាបឋមសិក្សាអដ្ឋិឬស្ស ស្ថិតក្នុងឃុំផ្សារដែក ជាកន្លែងសម្រាប់ព្យាបាលអ្នកជម្ងឺកូវីត-១៩ កម្រិតស្រាល ដែលមានសម្ថភាពអាចទទួលអ្នកជម្ងឺបានប្រមាណ ១០០ នាក់ (បច្ចុប្បន្នអ្នកជម្ងឺកម្រិតស្រាល ០៤ នាក់ កំពុងសម្រាកព្យាបាល) ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តីបានឧបត្ថម្ភជាបន្តបន្ទាប់ និងនាពេលនេះ នូវសម្ភារបរិក្ខាពេទ្យជាច្រើន នៅតាមទីតាំងមណ្ឌលចត្តាឡីស័ក ការធ្វើចត្តាឡីស័កនៅតាមផ្ទះ ការចុះយកសំណាកនៅតាមភូមិ-ឃុំដែលមានការពាក់ព័ន្ធ និងទីកន្លែងសម្រាប់ព្យាបាលជម្ងឺកូវីត-១៩ ដែលទើបបង្កើតឡើងថ្មីៗនេះផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកពញាឮ លោកអភិបាលស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រៅបំផុតចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភ និងគាំទ្រគ្រប់សកម្មភាពទាំងស្មារតី និងសម្ភារដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងស្រុកពញាឮ ជាពិសេស ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា បាន និងកំពុងជួបប្រទះនឹងការឆ្លងរីករាលដាលនៃជម្ងឺកូវីត-១៩ នេះ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print