រថយន្តសណ្តោងរ៉ឺម៉កដឹកដំឡូងមីរបស់ថៃបើកក្រឡាប់ផ្ងាជើងខ្លួនឯងបណ្តាលឱ្យរងបួសអ្នកបើរជនជាតិថៃម្នាក់ធ្ងន់នៅស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង៖​ ជនជាតិថៃម្នាក់ទទួលរងបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យខណៈជនរងគ្រោះបើករថយន្តសណ្តោងដឹកដំឡូងមីពេញប្រៀបចេញពីស្រុកសំពៅលូនដើម្បីនាំដំឡូងចេញទៅប្រទេសថៃបានបើកក្រឡាប់ផ្ងាជើងបង្កដោយខ្លួននៅចំណុចកោង៣២លើកំណាត់ផ្លូវជាតិលេខ៥៧ ក្នុងភូមិសាស្រ្តឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។

បើតាមសេចក្តីរាយការណ៍នៅកន្លែងកើតហេតុឱ្យដឹងថា គ្រោះថ្នាក់រថយន្តបើកក្រឡាប់ នោះមិនបង្កទៅប៉ះពាល់រងរបួសរឺបាត់បង់អាយុជីវិតអ្នកធ្វើដំណើរដទៃណាទៀតនោះឡើយ គ្រាន់តែរថយន្តរងការខូចខាតធ្ងន់ចំណែកដំឡូងមីជះរាលខ្ចាត់ខ្ចាយពេញថ្នល់ជាតិ និងតូបលក់ដូរអ្នកភូមិមួយចំនួននៅក្បែរនោះរងការខូចខាត។​ ជនរងគ្រោះសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។

​សេចក្តីរាយការណ៍ឱ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញរថយន្តសណ្តោងរឺម៉កខាងលើបានដឹកដំឡូងចេញពីខាងភូមិចក្រី ទៅច្រកទំបន់សំពៅលូន ក្នុងទិសដៅពីត្បូងមកជើង ដោយរថយន្តបើកបរក្នុងល្បឿនលឿន។​ លុះបើកមកដល់កន្លែងកើតហេតុជាផ្លូវកោង អ្នកបើករថយន្តជាន់ហ្វាំងខ្លាំងធ្វើឱ្យរថយន្តបែកកាប៉ែនប្រេងហ្វាំង រថយន្តជាន់ហ្វាំងលែងស៊ីធ្វើឱ្យជ្រុលទៅខាងឆ្វេងដៃ ធ្លាក់ថ្នល់ជាតិ ចូលប្រឡាយចំណីផ្លូវក៏បណ្តាលឱ្យរថយន្តក្រឡាប់ផ្កាជើងជោងតែម្តង។ទន្ទឹមឃើញកើតហតុបែបនេះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុក៏ឈូឈររត់ មកមើល ហើយក៏ជួយអន្តរាគមន៍ចាប់ទាញអ្នកបើករថយន្តនៅក្នុងកាប៊ីនចេញក្រៅ និងបានទំនាក់ទំនងសមត្ថកិច្ចចុះមកត្រួតពិនិត្យកន្លែងកើតហេតុ។បន្ទាប់មកក៏មានរថយន្តថៃ១គ្រឿងមកដឹកជនរងគ្រោះបញ្ជូនទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យប្រទេសថៃ។

​ជុំវិញនៃហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ លោកអនុសេនីយ៍ឯក ឡុង ចាន់រ៉ា អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានប្រាប់ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនោះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចក្រោយពីវាស់វែងតាមជំនាញរថយន្តខាងលើបើកល្បឿនលឿនមិនប្រុងប្រយ័ត្នដោយ មិនស្គាល់ស្ថានភាពផ្លូវ។

ពាក់ព័ន្ធនិងរថយន្តដឹកដំឡូងមីរបស់ថៃចូលមកដឹកដំឡូងនៅស្រុកសំពៅ ប្រជាពលរដ្ឋនៅស្រុកសំពៅលូនបានមានការត្អូញត្អែព្រួយបារម្មនិងថែមទាំងភ័យខ្លាចពីសុវត្ថិភាព ដោយគេឃើញរថយន្ត ដឹកដំឡូងថៃនៅពេលចូលមកដឹកដំឡូងម្តងៗបានបើកល្បឿនលឿននៅក្នុងទីប្រជុំជនមិនគិតពីសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋខ្មែរនោះឡើយ។រថយន្តថៃដឹកដំឡូងបើកបរហាក់បីដូចជា មិនគោរពច្បាប់ចរាចរណ៍របស់ប្រទេសកម្ពុជានោះទេ។ កន្លងមករថយន្តដឹកដំឡូងថៃក៏បានធ្លាប់បង្កគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់និងធ្វើឱ្យរងរបួសពលរដ្ឋខ្មែរជាបន្តបន្ទាប់ផងដែរ។

ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរស្រុកសំពៅលូនមេត្តាជួយអប់រំណែនាំដល់រថយន្តដឹកដំឡូងថៃ បើកល្បឿនយឺតៗដើម្បីបញ្ចៀសកុំឱ្យបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋខ្មែរដោយប្រការណាមួយ៕

image

image

image236

image

image

image

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print