សំណាងមែន!! បាក់ផ្ទាំងប៉ាណូដ៏ធំកាត់ទទឹងផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ​ តែមិនគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ​

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង​លាយឡំនិង​ខ្យល់កន្ត្រាក់​នៅល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១​ បានបណ្ដាលឱ្យមានការបាក់រលំផ្ទាំងប៉ាណូមួយដ៏ធំធ្លាក់កាត់ទទឹងផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ បានធ្វេីឲ្យមានការកក់ស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋជាច្រេីន​ តែសំណាងល្អមិនមានអ្នករងរបួស​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្នុងករណីនេះ​ មានស្ថានភាពខ្យល់បក់បោកយ៉ាងខ្លាំង បន្ទាប់មកក៏មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ក៏ស្រាប់តែបង្គោលផ្ទាំងប៉ាណូដ៏ធំមួយនេះរលំដាច់ចេញពីគល់ប៉ើងបង្គោលមួយចំហៀង រួចក៏រលំធ្លាក់មកដល់ដីកាត់ទទឹងផ្លូវជាតិលេខ២ តែម្តង។ តែសំណាងល្អ ក្នុងករណីនេះ មិនបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងតែធ្វើរដំណើរឆ្លងកាត់គ្រោះថ្នាក់នោះទេ។ គ្រាន់តែរងការខូចខាតផ្ទាំងប៉ាណូដ៏ធំនេះតែប៉ុណ្ណោះ។ ហើយភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ វាងផ្លូវសិនផងដែរ។

​ ក្រោយមក​ ក៏មានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ ចុះមកដល់ទីតាំងចំណុចបាក់ផ្ទាំងប៉ាណូខាងលើ ព្រមទាំងធ្វើការអន្តរាគមន៍បន្ទាន់ទាក់ទងទៅកាន់រថយន្តស្ទូច ដើម្បីមកស្ទូចយកផ្ទាំងប៉ាណូខាងលើនោះចេញជាបន្ទាន់ មិនតែប៉ុណ្ណោះក៏មានក្រុមអគ្គិសនីប្រអប់ភ្លើង បានចុះទៅធ្វើការផ្ដាច់ចរន្តអគ្គិសនីចេញពីផ្ទាំងប៉ាណូខាងលើនេះផងដែរ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print