មូលហេតុ​អ្វី​ទើប​ទុរេនថៃ៖ អាចគ្រប់គ្រងទីផ្សារផ្លែឈើទូទាំងពិភពលោកបាន

ចែករំលែក៖

អន្តរជាតិ​៖​ លោកស្រី Auramon Supthaweethum អគ្គនាយកដ្ឋានចរចាពាណិជ្ជកម្ម (DTN) បានថ្លែង​នៅថ្ងៃពុធទី៥​ ខែឧសភា​ ឆ្នាំ​២០២១កន្លងទៅនេះ​ថា ផ្លែទុរេនថៃ នៅតែជាអ្នកនាំមុខទីផ្សារនៅក្នុងប្រទេសចិនដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះ​លោកស្រី អគ្គនាយក DTN បានសង្កត់ធ្ងន់ថា ការនាំចេញស្ដេចផ្លែឈើរបស់ថៃ (ទុរេន) ក្នុងត្រីមាសទី១ នៃឆ្នាំនេះទៅកាន់ប្រទេសចិនមានតម្លៃ ១៨៦ លានដុល្លារអាមេរិក កើនឡើង ១៤% ពីមួយឆ្នាំទៅមួយឆ្នាំបន្ទាប់មកហុងកុង (១៤ លានដុល្លារ) និងវៀតណាម (១០ លានដុល្លារ)។

លោកស្រីនាយកដ្ឋានចរចាពាណិជ្ជកម្មរូបនេះ ថ្លែង​បន្តថា ការនាំចេញផ្លែទុរេន ទៅប្រទេសចិនកាលពីឆ្នាំមុនមានចំនួន ១.៥ ពាន់លានដុល្លារ កើនឡើង ៧៨% ពីឆ្នាំ ២០១៩ ។ បន្ថែម​ពីនេះ​ លោកស្រី​ បញ្ជាក់​ទៀត​ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏បានជួយប្រទេសថៃទទួលបានអត្ថប្រយោជន៍នៅក្នុងទីផ្សារអន្តរជាតិផងដែរ។

គួរជម្រាបថា​ ក្រៅពីប្រទេសអាស៊ានទាំង ៩រួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរីនិងវៀតណាម ពន្ធនាំចូលសម្រាប់ទុរេនថៃ ក៏ត្រូវបានលើកលែងនៅប្រទេសចិន ហុងកុង អូស្ត្រាលី ញូវហ្សេឡេន ជប៉ុន ឥណ្ឌា ឈីលី និងប៉េរូផងដែរ។

លោកស្រី Auramon បានគូសបញ្ជាក់ទៀត​ថា ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ប្រទេសថៃអាចស្នើសុំឱ្យកូរ៉េខាងត្បូងកាត់បន្ថយពន្ធនាំចូលលើផ្លែទុរេនបន្តិចម្តង រហូតឈានដល់សូន្យ។ ទន្ទឹមនឹង​នេះ​ លោកស្រី​ ក៏បានរំពឹងថា តម្រូវការសម្រាប់ផ្លែឈើកែច្នៃដូចជា ផ្លែឈើស្ងួតនឹងកើនឡើងដោយសារតែអតិថិជនកាន់តែច្រើន កំពុងជ្រើសរើសអាហារសម្រន់ដែលផ្ដល់នៅសុខភាពល្អ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print