ខេត្តពោធិ៍សាត់ ៖ ល្ងាចថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ យ៉ាងហោចមានមនុស្សចំនួន២នាក់បានរងរបួស និងផ្ទះសម្បែង បន្ទាប់ទឹក ព្រះហ៊ា សរុបប្រមាណចំនួន៩៨ខ្នងរងការខូចខាត ដោយសារគ្រោះធម្មជាតិខ្យល់ព្យុះកន្រ្តាក់ធ្លាក់ភ្លៀង១មេធំ លាយឡាំទៅដោយខ្យល់កន្រ្តាក់យ៉ាងសាហាវ ផ្គរ និងរន្ទះ ។
យោងតាមប្រភពរាយការណ៍ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានតាមបណ្ដានានាបានឲ្យដឹងថា នៅស្រុកកណ្ដៀងយ៉ាងហោចមានផ្ទះចំនួន២ខ្នងរងការខូចខាតបុើងដំបូល និង១ខ្នងទៀតដើមត្នោតរលំសង្កត់ ប៉ុន្តែពុំបង្ករបួសស្នាមដល់មនុស្សឬសត្វនោះឡើយ ។
នៅស្រុកតាលោសែនជ័យឯនេះវិញ ផ្ទះ និងបន្ទាប់ទឹកចំនួន៤ខ្នងរងការខូចខាតបុើងដំបូល និងដួលរលំ ។ ចំណែកឯស្រុកបាកានក៍មានផ្ទះសម្បែង និងបន្ទប់ទឹកចំនួន១០ខ្នងទៀតរងការខូចខាតបុើងដំបូលផងដែរ ។
ដោយឡែក ៖ នៅស្រុកក្រគរ ផ្ទះសម្បែងចំនួន៦៥ខ្នង និងព្រះវិហ៊ា១ខ្នងរងការខូចខាងបុើងដំបូល ដួលរលំ និងរបួសមនុស្សចំនួន២នាក់ថែមទៀត ករណីគ្រោះមហន្តរាយខាងលើ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានចុះស្រាវជ្រាវនិងធ្វើកំណត់ហេតុរាយការណ៍ជូនថ្នាក់លើ៕
ដោយ៖ បុឹម ពិន