លោក ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជនជាស្បៀងអាហារ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បន្ដទទួល អំណោយពីសប្បុរសជនជាស្បៀងអាហារ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយមេរោគកូវីដ-១៩ ជូនពលរដ្ឋនៅតំបន់បិទខ្ទប់ ក្រហម ខណៈជំងឺនេះនៅតែបន្តការរាតត្បាត ដោយបានធ្វើឱ្យប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់ហើយបានឆ្លងនិងបានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងរហូតដល់ជាង១០០នាក់ហើយដែរ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED ដែលបានឧបត្ថម្ភទឹកស៊ីអុីវឆ្មាខ្មៅចំណុះ ៥០០មិល្លីលីត្រ ចំនួន២,៥០០កេស មីម៉ីសាន ២៥០ក្រាមចំនួន៨៣៤កេស និងប្រេងឆា អរឃីដ ចំណុះ ១លីត្រ ចំនួន១,៦៦៧ កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពី មេរោគកូវីដ-១៩ ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកប ដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិត ស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print